- 2018-12-24 02:13:47
- ព័ត៌មាន
មុនបុណ្យណូអែល Apple ឆ្លៀតឲ្យកាដូក្ដៅចិត្តមួយដល់អ្នកកាន់ iPhone
- 2018-12-24 02:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនបុណ្យណូអែល Apple ឆ្លៀតឲ្យកាដូក្ដៅចិត្តមួយដល់អ្នកកាន់ iPhone
ចន្លោះមិនឃើញ
ប្រមាណ ២ សប្ដាហ៍មុន Apple បានបញ្ចេញកំណែទម្រង់ iOS 12.1.1 ដែលមានអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ពីបញ្ហាសេវាទូរសព្ទ និង Wi-Fi ពេលអាប់ដេតរួច។ មិនយូរប៉ុន្មាន Apple ក៏បានបញ្ចេញ iOS 12.1.2 ដែលអះអាងថាអាចដោះស្រាយបញ្ហាសេវាទូរសព្ទនេះ។
ពេលនេះទស្សនាវដ្ដី Forbes បាននិយាយថា iOS 12.1.2 បាននាំមកនូវបញ្ហាសេវាទូរសព្ទថ្មី ដល់អ្នកប្រើប្រាស់ iPhone ច្រើនម៉ូដែល ក្នុងប្រទេសមួយចំនួន។ ជាក់ស្ដែង អ្នកប្រើប្រាស់ Twitter មួយរូបឈ្មោះ @kevbrush បានប្រាប់ឲ្យដឹងថាក្រោយពីអាប់ដេត iOS 12.1.2 ភ្លាម សេវាទូរសព្ទលែងមាន ព្យាយាម Reset Network ប៉ុន្តែមិនបានផល ហើយសាកដកស៊ីម រួចដាក់ចូលវិញ ក៏បញ្ហានៅដដែល។
អ្នកប្រើ iPhone មួយរូបនៅប្រទេសហុល្លង់បានបង្ហោះសារលើ Twitter ឲ្យដឹងដែរថា ក្រោយពីបានអាប់ដេត iPhone 7 របស់ខ្លួនឡើងទៅជំនាន់ចុងក្រោយ ស្រាប់តែលោតអក្សរ "No Service” មិនអាចទំនាក់ទំនងទៅខាងណាបានឡើយ។
មិនទាន់ឃើញ Apple ឆ្លើយតបពីបញ្ហាថ្មីនេះនៅឡើយទេ ប៉ុន្តែគេរំពឹងថាការអាប់ដេត iOS ថ្មីនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗខាងមុខនេះ៕
ចុចអាន៖