• 2018-12-23 04:18:00
  • ព័ត៌មាន

​មក​ដឹង​តម្លៃ Honor's Magic 2 ស្មាតហ្វូន​កាមេរ៉ា ៦ គ្រាប់​ហូត​ឡើង​លើ​បាន

  • 2018-12-23 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ ​ម៉ាក​យីហោ Honor ដែល​ជា​សម្ព័ន្ធ​ជាមួយ​ Huawei ដែរ​នោះ បាន​បញ្ចេញ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី​មួយ​គឺ Magic 2 ដែល​ជា​ប្រភេទ​ស្មាតហ្វូន​ដែល​អាច​ហូត​កាមេរ៉ា​ឡើង​លើ​បាន បំពាក់​កាមេរ៉ា​ដល់​ទៅ ៦​គ្រាប់ (៣មុខ និង​៣ក្រោយ) ហើយ​អាច​សាកថ្ម​លឿន​ជាមួយ​ឆ្នាំង​សាក 40W(វ៉ាត់) ទៀត​ផង។

Honor's Magic 2

Honor's Magic 2 ​នេះ​មាន​សមត្ថភាព​ខ្លាំង​គ្រាន់​បើ ដោយ​បាន​បំពាក់​មក​ជាមួយ​មុខងារ​សាកថ្ម​លឿន 40W (វ៉ាត់)​ដែល​គេ​ហៅ​ថា Magic Charge ។ Honor បាន​អះអាង​ថា អាច​សាកថ្ម​ Magic 2 ឡើង​ដល់ ៥០% ​នៃ​កម្លាំង ៣៤០០ មីលីអំពែ​ម៉ោង​ប្រើ​ពេល​ត្រឹម ១៥នាទី។

វា​មាន​ភ្ជាប់​មក​ជាមួយ​រន្ធ​សាក​ភ្លើង USB-C ​និង​អាច​ប្រើ​ជា​រន្ធ​សំឡេង audio port ហើយ​បាន​ដក​រន្ធ 3.5mm ​ចេញ។

Magic 2 បំពាក់​អេក្រង់​ប្រភេទ OLED ​ទំហំ ៦,៤អ៊ីញ​ជាមួយ​កម្រិត Full HD+ ​ក្រាល​ដោយ​កញ្ចក់​ ការពារ​កម្រិត2.5D។Magic 2 គ្មាន​ notch ទេ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​អាច​ឌីហ្សាញ​ឲ្យ​គែម​ទូរសព្ទ​មាន​កម្រាស់​ស្ដើង​បាន ដោយ​បង្កប់​កាមេរ៉ា​មុខ ៣គ្រាប់​នៅ​កន្លែង​សម្ងាត់ ដោយ​មាន​កុងតាក់​សម្រាប់​រុញ​ឡើង​បាន។

​ប្រព័ន្ធ​កាមេរ៉ា​លើ Magic 2 ​មាន​ទំហំ និង​មុខងារ​ខុសៗ​គ្នា ដោយ​កាមេរ៉ា​គោល​ទំហំ ១៦មេហ្គា​មួយ​គ្រាប់​ទៀត​ទំហំ ២៤មេហ្គាភិចសែល​សម្រាប់​ការ​ថត​បែប (Black & White monochrome sensor ជាមួយ​នឹង​មួយ​គ្រាប់​ទៀត​ទំហំ ១៦មេហ្គាភិចសែល​ ជា​ឡេន ultra wide-angle។

ចំពោះ​វីដេអូ​ថត​បាន កម្រិត4K ជាមួយ​នឹង​មុខងារ super slow motion មាន​ដល់ 480 fps 720p។

Honor Magic 2 ​ប្រើ​បន្ទះ​ឈីប​ Kirin ជំនាន់​ចុងក្រោយ Kirin 980 ហើយ​ភ្ជាប់​ដោយ RAM ២ទំហំ​អាច​ជ្រើសរើស​បាន​គឺ 6GB ឬ 8GB មាន​មេម៉ូរី ១២៨GB និង ២៥៦GB តែ​ Honor បាន​លុប​បំបាត់​រន្ធ​ដោត​ microSD ហើយ។

Magic 2 មាន​បង្កប់​មុខងារ​ឆ្លាត​វៃ​ជា​ច្រើន​ដូចជា Yoyo ជា​មុខងារ Virtual Assistant ដែល​ផ្ដល់​ប្រតិបត្តិការ​ឆ្លាតវៃ all-in-one smart-living ​និង mind-reading ហើយ​និង​មុខងារ machine learning ជាដើម។

ចំពោះ​តម្លៃ​គឺ RAM 6GB/មេម៉ូរី 128GB តម្លៃ ៣៧៩៩យន់ ​ម៉ូដែល 8/128GB តម្លៃ ៥៤៥ ដុល្លារ និង​ម៉ូដែល RAM 8B/ មេម៉ូរី 256GB តម្លៃ ៦៩0 ដុល្លារ។ ចំណែកម៉ូឌែល RAM 8GB មេម៉ូរី 512GB មាន​មុខងារ​ថត 3D សេនស័រ តម្លៃខ្ទង់ *៨៣០ ដុល្លារ៕

ប្រភព៖ engadget ប្រែ​សម្រួល៖ រក្សា

មតិយោបល់