• 2018-12-18 04:20:00
  • ព័ត៌មាន

រាង​តូច​តែ​ខ្លឹម SUV ថ្មី​របស់ Hyundai ទើប​ប្រកាស​លក់​នៅ​ខ្មែរ​ផ្លូវការ

  • 2018-12-18 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ប្រភេទ SUV ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Hyundai គឺ Kona premium ឆ្នាំ ២០១៩ ទើប​នឹង​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​។

រថយន្ត​ថ្មី​សន្លាង Kona នេះ​បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង ៤ ស៊ីឡាំង ២ លីត្រ ដែល​អាច​ផលិត​នូវ​ថាមពល ១៤៩ សេះ ជាមួយ​នឹង​ប្រព័ន្ធ​ប្រអប់​លេខ​អូតូ ផ្ដល់​នូវ​ប្រសិទ្ធភាព​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ ភ្ជាប់​នឹង​ប្រព័ន្ធ​បើកបរ​ក្នុង​ទីក្រុង​ប្រកប​ដោយ​ផាសុកភាព​និង​សុវត្ថិភាព​ខ្ពស់​ផ្សេង​ៗ​គ្នា​ចំនូន​បី​គឺ បែបធម្មតា បែបស្ព័រ និងបែប Eco។

ផ្នែក​ខាង​ក្នុង​ទូលាយ​ដែល​ផ្ដល់​នូវ​ផាសុកភាព ជាមួយ​ការ​រចនា​ផ្នែក​ខាង​ក្រៅ​បែប​ទាន់​សម័យ។ រួម​មាន​អេក្រង់​ទំហំ៧ អ៊ីញ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង HVAC (ប្រព័ន្ធ​កៅអី​កំដៅ និង កៅអី​ខ្យល់ និង​ម៉ាស៊ីន​ត្រជាក់) ដែល​រួម​ចំណែក​បង្កើន​នូវ​បរិយាកាស​ឲ្យ​អ្នក​បើកបរ និង អ្នក​រួមដំណីរ​មាន​អារម្មណ៍​ស្រស់​ស្រាយ។

*លក្ខណៈ​ពិសេស​ថ្មី​សម្រាប់​ម៉ូឌែល Kona Premium ឆ្នាំ ២០១៩៖

  • មាន​កាមេរ៉ា​ខាងក្រោយ​ជាមួយ​នឹង​ខ្សែ​ត្រួតពិនិត្យ (Rear Camera with Dynamic Guideline)
  • ឧបករណ៍​សាក​ទូរសព្ទ​មិន​ប្រើ​ខ្សែ ( Wireless Charger)
  • ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​មាន​រថយន្ត​កំពុងជែង (Blind Spot Detection)
  • ដំបូល​កញ្ចក់​អូតូ (Power Sunroof)
  • ប្រព័ន្ធ​ត្រួត​ពិនិត្យ​សម្ពាធ​កង់​រថយន្ត(Tire Pressure Monitoring System) ដើម្បី​បង្កើនសុវត្ថិភាព និងភាព​ងាយស្រួល​នៃ​បទពិសោធន៍​របស់​អ្នក​បើកបរ។

Kona មាន​ដូច​ជា​ពណ៌ស (Chalk White) ប្រាក់ (Silver Lake) ពណ៌​សេរ៉ាមិច​ខៀវ (Ceramic Blue) ពណ៌ខ្មៅ (Dark Night) ពណ៌​ក្រហមខ្ចី (Tangerine Comet) ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើការ​ជ្រើសរើស​តាម​ចំណង់​ចំណូល​ចិត្ត។

តម្លៃ​លក់​ផ្លូវការ Kona premium ឆ្នាំ ២០១៩ គឺ ៤០៩៩០ ដុល្លារ៕

លោក Brian Ko អគ្គនាយកក្រុមហ៊ុន Hyundai Camko Motor

ក្រៅ​ពី​នោះ​ក្រុមហ៊ុន Hyundai ក៏​មាន​ការ​តាំង​បង្ហាញ​រថយន្ត​ម៉ូឌែល Tucson និង Santa Fe ក្នុង​ការ​បង្កើន​ចំណែក​ទីផ្សារ​រថយន្ត​ប្រភេទ SUV ឲ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ រួម​នឹង ចក្ខុវិស័យ​ដែល​ក្រុមហ៊ុន​មាន​គោលដៅ បង្កើន​ជម្រើស​ច្រើន ជូន​អតិថិជន​ក្នុង​ការ​ជ្រើសរើស។

ដើម្បី​ធានា​ជូន​នូវ​សេវា​ល្អ​ប្រសើរ​ដល់​អតិថិជន​ក្រុមហ៊ុន Hyundai Camko Motor មាន​កម្មវិធី​ពិសេសៗ ដូច​ជា​ការ​ធានា​ពី ៣ ទៅ ៥ឆ្នាំ​លើ​រយៈពេល​បើកបរ 100,000 គីឡូម៉ែត។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ អតិថិជន ក៏​នឹង​ទទួល​បាន​ការ​ថែទាំ​រថយន្ត​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​ពី Hyundai Camko Motor លក្ខណៈ​ពេញ​លេញ​ រួម​ទាំង​ប្រេង និង​ការ​ផ្លាស់ប្តូរ​តម្រង និង​ត្រួត​ពិនិត្យ​រថយន្ត​ជា​ច្រើន​ចំណុច។

លើស​ពីនេះ​ទៀត ក្រុមហ៊ុន​ក៏​មាន​​ផ្ដល់​ជូន​នូវ​សេវា​លាង​រថយន្ត​ដោយ​ឥត​គិតថ្លៃ​និង​ការ​បញ្ចុះ​តម្លៃ ៣០% ទៅ​លើ​ផលិតផល​សំខាន់ៗ​ដទៃ​ទៀត។

ជាមួយ​រូបរាង​ដ៏​ក្លៀវក្លា និង​លេចធ្លោ​របស់ Kona បង្ហាញ​អំពី​គោលដៅ​ការ​រចនា នា​ពេល​អនាគត​នៃ​ម៉ូឌែល SUV ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Hyundai Motor និង​បង្កើត​នូវ​រូបរាង​ដ៏​ល្អ​តែ​មួយ​គត់​នៃ​រថយន្ត SUV ខ្នាត​តូច។

ឈ្មោះ KONA នេះ​ផង​ដែរ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​តំបន់​ឆ្នេរ​មួយ​នៅ​ទីក្រុង​ ហាវ៉ៃ សហរដ្ឋ​អាមេរិក។ តំបន់​ឆ្នេរ Kona គឺ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​សម្រាប់​អ្នក​ដំណើរ​កម្សាន្ត ដែល​ស្វែងរក​ការ​រំភើប និង​ការ​សម្រាក​លំហែ​កាយ៕

សំរាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេកូម៉ូធ័រនិងផលិតផល សូមទាក់ទងតាមរយៈ: http://camko-motor.com https://www.facebook.com/HyundaiCamko

អត្ថបទ៖ រក្សា

មតិយោបល់