• 2018-12-12 02:35:48
  • ព័ត៌មាន

Google ​ត្រៀម​បើក​​ការិយាល័យនៅ​ប្រទេស​វៀតណាម

  • 2018-12-12 02:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន​ Google កំពុង​ត្រៀម​ខ្លួន​បើក​ការិយាល័យ​​ក្នុង​ប្រទេស​វៀតណាម​ ដើម្បី​អនុលោម​តាម​ច្បាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ថ្មី​​របស់​ប្រទេស​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Channel News Asia។

ច្បាប់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ថ្មី​របស់​វៀតណាម​​នឹង​ចាប់​ផ្ដើម​អនុម័ត​នៅ​ថ្ងៃ​ទី ១ ខែ​មករា​ខាង​មុខ​ ដែល​ច្បាប់​នេះ​គឺ​ទាមទារ​ឲ្យ​​ក្រុមហ៊ុន​អ៊ីនធឺណិត​ត្រូវ​មាន​ Server ក្នុង​ស្រុក​ រួម​នឹង​​ការិយាល័យ​ផង​ដែរ។

បន្ថែម​ពី​នេះ វា​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដូច​ជា​ Google និង Facebook ​លុប​ចេញ​នូវ​មាតិកា​​មួយ​ចំនួន និង​ប្រគល់​នូវ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​​ ពេល​ដែល​រដ្ឋាភិបាល​វៀតណាម​ចង់​បាន។ សកម្មជន​បាន​​លើក​ឡើង​ថា​ច្បាប់​ថ្មី​នេះ​បង្កើត​ឡើង​​ដើម្បី​បំបាត់​ចោល​ការ​រិះគន់​រដ្ឋាភិបាល​នៅ​លើ​អ៊ីនធឺណិត។

គួរ​ដឹង​ថា​វៀតណាម​ បាន​ស្នើសុំ​ឲ្យ​ Google លុប​មាតិកា​ជាង ៦ ៧០០ ចេញ​​ពី​បណ្ដាញ​ខ្លួន​ ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក។ ការ​ស្នើសុំ​ភាគច្រើន​កើត​មាន​កាល​ពី​ឆ្នាំ​ទៅ ដែល​ជា​មាតិកា​រិះគន់​រដ្ឋាភិបាល៕​​​​

ចុចអាន៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់