• 2018-12-11 12:28:26
  • ព័ត៌មាន

ផ្ទុះ​រឿង​អាស្រូវ​ផ្ទួន​គ្នា ដល់​ថ្នាក់​បណ្តាញ​សង្គម Google+ ប្រកាស​មុន​កាលកំណត់

  • 2018-12-11 12:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google នឹង​សម្រេច​បិទ​ចោល​បណ្តាញ​សង្គម​ Google+ មុន​ការ​គ្រោង​ទុក​បន្ទាប់​ពី​រក​ឃើញ​ចន្លោះ​ប្រហោង​លើក​ទី ២ រហូត​ធ្វើ​ឲ្យ​បែកធ្លាយ​ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ខាង​ក្រុមហ៊ុន​បាន​សង្កត់​ធ្ងន់​ថា​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៥២,៥ លាន​នាក់ ​បាន​រង​ផល​ប៉ះពាល់​ពី​ចន្លោះ​ប្រហោង (Bug) នា​ខែ​វិច្ឆិកា ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​ភ្ជាប់​ទៅ​ទិន្នន័យ​ព័ត៌មាន​បុគ្គល​បាន​ដោយ​សេរី។

រំឭក​ថា​កន្លង​ទៅ​កាល​ពី​ខែ​តុលា Google ក៏​ធ្លាប់​រក​ឃើញ​ពី​ចន្លោះ​ប្រហោង​ដែល​បែកធ្លាយ​តាំង​ពី​ខែ​មិនា​ឆ្នាំ ២០១៨ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​អាច​ភ្ជាប់​ចូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​រួម​មាន​ទាំង​ឈ្មោះ អាសយដ្ឋាន មុខងារ អាយុ ធ្លាប់​ប៉ះពាល់​ដល់​ ៥០០ ០០០ គណនី​ម្តង​រួច​មក​ហើយ។

ជាមួយ​នឹង​កំហុស​ឆ្គង​ផ្ទួន​គ្នា​នេះ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ California សហរដ្ឋអាមេរិក នឹង​សម្រេច​បិទ​ចោល Google+ នា ​ខែ​មេសា ឆ្នាំ ២០១៩ លឿន​ជាង​ ៤ ខែ​ធៀប​នឹង​ការ​ប្រកាស​ដំបូង ពោល​គឺ​មាន​ន័យ​ថា​អ្នក​អភិវឌ្ឍ​នឹង​មិន​អាច​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ API ក្នុង​រយៈ​ពេល ៩០ ​ថ្ងៃ​បន្ទាប់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNN ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់