• 2018-11-16 13:15:00
  • ផលិតផលថ្មី

ចង់​យក​ផ្ទាំង​ថ្ម​មក​ទម្លាក់​ពី​លើ​ក៏​មិន​ព្រឺ DuraForce Pro 2 ធុន​ខ្លាំង តម្លៃ​មិន​ដល់ ៥ សន្លឹក

  • 2018-11-16 13:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Kyocera បាន​សហការ​ជាមួយ Verizon ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ធុន​នឹង​ថ្ម​មិន​ខ្លាច​ធ្លាក់ ម៉ូឌែល DuraForce Pro 2 ។ សំបក​តួ​ខ្លួន​មើល​ទៅ​មាំ​ល្អ បំពាក់​អេក្រង់​ការពារ​ឆ្កូត​ទំហំ ៥ អ៊ីញ មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ជាប់​ប៊ូតុង Power អាច​សាក​ថ្ម​តាម​រន្ធ​សាក​ជំនាន់​ខ្ពស់ USB-C ឬ​ឥត​ខ្សែ Wireless។

បំពាក់​នូវ​កាមេរ៉ា​ដល់​ទៅ ៣ គ្រាប់​ដោយ​មួយ​គ្រាប់​ប្រភេទ Wide-angle 4K និង​មួយ​គ្រាប់​ទៀត​ទំហំ 13MP អម​ខាង​មុខ​ 5MP បន្សំ​ថាមពល​ថ្ម​កាន់ ៣ ២៤០mAh និង​អាវ​ក្រោះ​ការពារ​ទឹក​និង​ធូលី​ស្តង់ដារ IP68។

សំបក​ក្រៅ​រចនា​ការពារ​ធ្លាក់ ឆក់​និង​អាកាសធាតុ​ខ្ពស់​ទទួល​ស្គាល់​នូវ​ស្តង់ដារ Military Standard 810G។ ប្រព័ន្ធ​ដំណើរការ Android Oreo មាន​អង្គ​គណនា​ប្រភេទ Octacore អម​ទំហំ​ផ្ទុក 64GB ធូរ​ថ្លៃ​ត្រឹម ៤៤៤ ដុល្លារ ដោយ​អាច​រក​ទិញ​បាន​តាម​រយៈ​ក្រុមហ៊ុន Verizon។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់