- 2018-11-09 04:34:58
- ព័ត៌មាន
AirPod លក់ដាច់ដូចព្យុះកាលពីខែតុលា
- 2018-11-09 04:34:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AirPod លក់ដាច់ដូចព្យុះកាលពីខែតុលា
ចន្លោះមិនឃើញ
ផ្អែកតាមទិន្នន័យរបស់ Thinknum បានឲ្យដឹងថា AirPod ជាផលិតផលដែលលក់ដាច់បានច្រើនជាងគេបំផុតនៅហាងលក់ទំនិញអេឡិចត្រូនិកដ៏ធំ Best Buy កាលពីខែតុលា។
នេះជាលើកដំបូងដែល AirPod អាចឡើងឈរលើតំណែងកំពូលលេខមួយ ដោយកាលពីខែកញ្ញាបានត្រឹមចំណាត់ថ្នាក់លេខពីរ ស្ថិតនៅពីក្រោយផលិតផល Amazon Fire TV Stick។ ជាងនេះទៅទៀតនោះ ឌុយតពីរន្ធ Lightning ទៅរន្ធកាស 3.5 mm ជាផលិតផលលក់ដាច់លំដាប់ទីបី ដែលទំនងជាកើនឡើងចំនួនលក់ក្រោយពី Apple ឈប់ផ្ដល់ឌុយតនេះតទៀតក្នុងប្រអប់ iPhone។
ជោគជ័យរបស់ AirPod នៅហាង Best Buy របស់សហរដ្ឋអាមេរិកបានបង្ហាញថាអតិថិជនភាគច្រើនមិនបានទន្ទឹងចាំ AirPod ជំនាន់ថ្មី ដែលកន្លងមកមានការរំពឹងថានឹងលេចមុខក្នុងកម្មវិធី Apple នៅចុងខែតុលានោះឡើយ៕
ចុចអាន៖