• 2018-11-09 02:42:07
  • ព័ត៌មាន

ចិន​ដាក់​ដំណើរ​ការ​អ្នក​អាន​ព័ត៌មាន​​ធ្វើ​ពី AI ជា​លើកដំបូង

  • 2018-11-09 02:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​រដ្ឋ​ចិន​ Xinhua បាន​បង្ហាញ​ចេញ​អ្នក​អាន​ព័ត៌មាន​ AI ដែល​​​បង្កើត​ឡើង​ដោយ​ផ្អែក​តាម​រូបភាព​ពិត​របស់​អ្នក​អាន​ព័ត៌មាន​ឈ្មោះ​ Zhang Zhao ​នៃ​ទូរទស្សន៍​នេះ។

​Xinhua ទំនង​ជា​បាន​​ប្រើ​ប្រាស់​វីដេអូ​នៃ​​អ្នក​អាន​ព័ត៌មាន​ពិត​ធ្វើ​ជា​មូលដ្ឋាន​ បន្ទាប់​មក​​កែ​សម្រួល​មាត់​ និង​ទឹក​មុខ​តាម​រយៈ​បច្ចេកវិទ្យា​ AI ​រួម​បញ្ចូល​ជា​មួយ​សំឡេង​ ដើម្បី​ឲ្យ​ដូច​ជា​ការ​អាន​ពិតៗ។ ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ South China Morning Post ឲ្យ​ដឹង​ថា មាន​អ្នក​ព័ត៌មាន​ AI ចំនួន​ពីរ​ប្រភេទ​ត្រូវ​បាន​ Xinhua បង្កើត​ឡើង​ មួយ​សម្រាប់​និយាយ​ភាសា​អង់គ្លេស និង​មួយ​ទៀត​និយាយ​ភាសា​ចិន។

Xinhua បាន​និយាយ​ថា​ការ​បង្កើត​អ្នក​អាន​ AI នេះ​​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​មួយ​កម្រិត​ធំ​ ហើយ​ពួក​គេ​ម្នាក់ៗ​អាច​ធ្វើ​ការ​​បាន​ដល់​​ ២៤ ម៉ោង​​ក្នុង​មួយ​ថ្ងៃ។

យ៉ាងណាក្ដី​បច្ចេកវិទ្យា​​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​តាម​រយៈ​វីដេអូ​ឃើញ​ថា​​ការ​បញ្ចេញ​ទុក​មុខ​នៅ​មាន​កម្រិត ហើយ​អាច​ស្ដាប់​ដឹង​ថា​ជា​សំឡេង​សិប្បនិម្មិត។ ប៉ុន្តែ​​ការ​ស្រាវជ្រាវ​ដែល​បន្ត​រីក​ចម្រើន​មិន​ចេះ​ចប់​ ​អ្នក​អាន​ព័ត៌មាន​ AI នៅ​ថ្ងៃ​អនាគត អាច​នឹង​មាន​ភាព​ដូច​គ្នា​បេះ​​ដាក់​ទៅ​នឹង​មនុស្ស​ពិតៗ៕​​​​​​

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់