• 2018-11-08 03:14:16
  • ព័ត៌មាន

អេក្រង់​បត់​​បាន​របស់​ Samsung បង្ហាញ​មុខ​ជា​ផ្លូវ​ការ​យប់មិញ

  • 2018-11-08 03:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី Developer Conference ឆ្នាំ ២០១៨ Samsung បាន​បង្ហាញ​ចេញ​​នូវ​បច្ចេកវិទ្យា​​ថ្មី​ដែល​ជា​ផ្ទាំង​អេក្រង់​អាច​បត់​បាន​ ​ដែល​មាន​ឈ្មោះ​ថា​ Infinity Flex Display។

​​​​​​​​​អេក្រង់​នេះ​​នឹង​ត្រូវ​ប្រើ​​ជា​មុខងារ​ស្នូល​​ដ៏​សំខាន់​មួយ​លើ​ស្មាតហ្វូន​ Galaxy ​​នា​ថ្ងៃ​អនាគត។ នៅ​ពេល​ពន្លា​ចេញ​មក​​វា​នឹង​បម្លែង​ខ្លួន​ទៅ​ជា​ Tablet ​អេក្រង់​ទំហំ ៧,៣ អ៊ីញ​អាច​បំពេញ​កិច្ចការ​បាន​ជា​ច្រើន ហើយ​ពេល​បត់​ជា​ពីរ​វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ស្មាតហ្វូន​ធម្មតា​វិញ។

​​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ថា​ស្មាតហ្វូន​មាន​អេក្រង់​បត់​បាន​របស់​ Samsung នឹង​លេច​មុខ​ជា​ផ្លូវ​ការ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​​នៅ​លើ​ឆាក​យប់​មិញ​នេះ​​​ Samsung ​បាន​បង្ហើប​ថា​មាន​គម្រោង​​​ចង់​ចាប់​ផ្ដើម​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នៅ​ខែ​ក្រោយ​នេះ។

​ស្រប​នឹង​ការ​ប្រកាស​ចេញ​បច្ចេកវិទ្យា​អេក្រង់​បត់​បាន​នេះ Samsung ក៏​បាន​បង្ហាញ​ចេញ​នូវ​ One UI ជា​ UI ថ្មី​មួយ​​ជួយ​ឲ្យ​អេក្រង់​បត់​បាន​នេះ​កាន់​តែ​​ងាយ​ស្រួល​បញ្ជា​ ហើយ​ UI នេះ​ក៏​អាច​ប្រើ​ជា​មួយ​ស្មាតហ្វូន​ Samsung ដទៃ​ទៀត​ដែល​មាន​អេក្រង់​ធម្មតា​ផង​ដែរ៕​​​​​

ចុចអាន៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់