• 2018-11-02 04:33:45
  • ព័ត៌មាន

អ្នកតម្រង់ជួរចាំទិញ OnePlus 6T មានច្រើនជាងអ្នកចាំទិញ iPhone ឆ្នាំនេះ

  • 2018-11-02 04:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​​ iPhone ថ្មីៗ​ដាក់​លក់​ម្ដងៗ​ចំនួន​អ្នក​តម្រង់​ជួរ​ចាំ​ទិញ​គឺ​មាន​ច្រើន​លើសលប់ ប៉ុន្តែ​ឆ្នាំ​នេះ​អ្វីៗ​បាន​ផ្លាស់​ប្ដូរ​សម្រាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក។

OnePlus 6T បាន​ប្រកាស​ចេញ​កាល​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដោយ​ក្រោយ​ពី​ប្រកាស​ចេញ​ភ្លាម​​ក្រុមហ៊ុន T-Mobile របស់​អាមេរិក​ ក៏​ចាប់​ផ្ដើម​ដាក់​លក់​ស្មាតហ្វូន​នេះ​ភ្លាម​តែ​ម្ដង។ T-Mobile បាន​ប្រកាស​ដែរ​ថា​ចំនួន​អ្នក​រង់ចាំ​ទិញ OnePlus 6T មាន​ច្រើន​ជាង​ចំនួន​អ្នក​រង់ចាំ​ទិញ iPhone XS កាល​ពី​ខែ​កញ្ញា​ទៅ​ទៀត។

​T-Mobile មិន​បាន​ប្រាប់​ឲ្យ​ដឹង​​ឡើយ ថា​​​លក់​​ OnePlus 6T​ ​​បាន​ប៉ុន្មាន​គ្រឿង​នោះ​ ប៉ុន្តែ​តាម​រយៈ​ទិដ្ឋភាព​មនុស្ស​ច្រើន​កុះករ​បែប​នេះ​ គេ​ជឿជាក់​ថា​ OnePlus 6T នឹង​ជា​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​បំផុត​មួយ​របស់​ OnePlus៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់