• 2018-10-31 12:03:00
  • ព័ត៌មាន

ក្រោយ​តេស្ត​ថត​វីដេអូ 4K អ្នក​ជំនាញ​វែក​ឃើញ​ចំណុច​ខ្លាំង​ និង​ខ្សោយ​លើ iPhone XS Max

  • 2018-10-31 12:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​ខ្សែ​ភាពយន្ត​ដ៏​ជំនាញ​មួយ​រូប​ឲ្យ​ឈ្មោះ Parker Walbeck បាន​សាកល្បង​យក iPhone XS Max មក​ថត​វីដេអូ​ទេសភាព​ខ្នាត​ខ្លី​លើ​កោះ Oahu រដ្ឋ Hawaii សហរដ្ឋអាមេរិក។ ជំនួយ​ការ​ថត​ដោយ​ឧបករណ៍ Freefly Movi Smartphone Stabilizer ជា​ដង​ទប់​លំនឹង​មាន​តម្លៃ ២៩៩ ដុល្លារ។

បន្ទាប់​ពី​តេស្ត​ចប់ ម្ចាស់ Channel មាន Subscriber ជិត ៤៥ មុឺន​នាក់ កត់​សម្គាល់​ឃើញ​នូវ​ចំណុច​ខ្លាំង ៣ និង​ចំណុច​ខ្សោយ ៤ ប៉ុន្តែ​លោក​នៅ​សង្កត់​ធ្ងន់​ថា​មិន​ជា​បញ្ហា​ចោទ​សម្រាប់​អ្នក​ថត​ទេសភាព​ធម្មតា​ទុក​ជា​អនុស្សាវរីយ៍​នោះ​ទេ លើក​លែង​តែ​យក​ទៅ​ថត​ស្ពត​ផ្សព្វផ្សាយ​ឬ​អាជីព​ណា​មួយ នោះ​មិន​អាច​យក​ជា​ការ​បាន​ឡើយ។

ចំណុច​ខ្លាំង​បី​ មួយ​ទាក់ទង​នឹង​ការ​ពង្រឹង​កម្រិត Dynamic Range ពីរ​អាច​ ទប់​លំនឹង​រូបភាព​ បាន​ប្រសើរ​ជាង​មុន ខុស​ពី​ជំនាន់ ​iPhone X ហើយ​កាន់​តែ​សក្ដិសម​សម្រាប់​ការ​ប្រើប្រាស់​ជាមួយ​ឧបករណ៍ Gimbal ខណៈ​ទី​បី​ទាក់ទង​នឹង​ ការ​ចល័ត​ បាន​រហ័ស​និង​មាន​ទម្ងន់​ស្រាល ពោល​ជា​ចំណុច​ល្អ​បើ​ធៀប​នឹង​ការ​ដែល​លោក​ត្រូវ​ស្ពាយ​កាមេរ៉ា​ធំ​ទៅ​តាម​ខ្លួន។

ទៅ​មើល​ចំណុច​ខ្សោយ​ មួយ​ទាក់ទង​នឹង​ថាមពល​ថ្ម​ខ្សោយ ប្រសិន​ណា​ចង់​ថត​វីដេអូ 4K ក្នុង​រយៈ​ពេល​យូរ​ចាំ​បាច់​អ្នក​ប្រើ​ត្រូវ​ស្ពាយ​ថ្ម​ជំនួយ​ទៅ​តាម​ជានិច្ច ទី​ពីរ​គឺ​ កម្តៅ​ឆាប់​ឡើង​ រហ័ស​បំផុត អ្វី​ដែល​ជា​គុណវិបត្តិ​ក៏​ធ្វើ​ឲ្យ​អេក្រង់​ងងឹត​ពិបាក​មើល​ពេល​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ បី​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ ការ​ផ្លាស់ប្ដូរ Aperture ជា​កត្តា​ធ្វើ​ឲ្យ​គុណភាព​នៃ​វីដេអូ​ក្នុង​ទីតាំង​ខ្លះ​មិន​បាន​ស្អាត​ដូច​ចិត្ត និង​ចុង​ក្រោយ​ ទំហំ Sensor តូច​ ធ្វើ​ឲ្យ​សាច់​រូប​មិន​អាច​ផ្តិត​ចេញ​មក​ច្បាស់​ម៉ត់​ល្អ។

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់