- 2018-11-01 03:08:50
- ផលិតផលថ្មី
ស្ងាត់ៗក្រុមហ៊ុនចិនផលិតបាន ទូរសព្ទអាចបត់អេក្រង់បានមុនគេបំផុតក្នុងលោក (វីដេអូ)
- 2018-11-01 03:08:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗក្រុមហ៊ុនចិនផលិតបាន ទូរសព្ទអាចបត់អេក្រង់បានមុនគេបំផុតក្នុងលោក (វីដេអូ)
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិនឈ្មោះ Royole បានសាងភាពភ្ញាក់ផ្អើលខ្លាំងបំផុតដល់សហគ្រាសស្មាតហ្វូន ជាមួយការបង្ហាញចេញស្មាតហ្វូនមានអេក្រង់អាចបត់បានដំបូងគេ ដែលជាម៉ូដែល FlexPai។
FlexPai ត្រូវបានបង្ហាញរូបរាងឡើងក្នុងកម្មវិធីមួយដែលធ្វើឡើងនាទីក្រុងប៉េកាំងកាលពីថ្មីៗនេះ។ ពេលដែលលាចេញមកវាមានអេក្រង់ទំហំ ៧,៨ អ៊ីញ ហើយពេលដែលបត់ចូលទំហំអេក្រង់នៅសល់ត្រឹម ៤ អ៊ីញប៉ុណ្ណោះ។
អេក្រង់ដែលប្រើលើ FlexPai គឺជាប្រភេទអេក្រង់ OLED ដែលអាចបត់បាននៅចំកណ្ដាល។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែលគេឲ្យឈ្មោះថា Water OS ហើយជាមួយប្រព័ន្ធប្រតិបត្តិការនេះ អ្នកប្រើប្រាស់អាចជ្រើសរើសថាចង់ប្រើប្រាស់អេក្រង់មួយណានៅពេលដែលស្មាតហ្វូននេះបត់។
ពេលដែលរើសអេក្រង់ណាមួយហើយ អេក្រង់មួយទៀតនឹងប្រែទៅជា Wallpaper ភ្លាមៗ។ យ៉ាងណាក្ដីអេក្រង់ៗទាំងសងខាងមានទំហំមិនស្មើគ្នានោះទេ ព្រោះថាមានម្ខាងនោះត្រូវបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលមានកម្រិត ១៦ MP + ២០ MP។
FlexPai មានកម្រាស់ ៧,៦ ម.ម នៅពេលពន្លាចេញអស់ និងមានកម្រាស់ ១៥,២ ម.ម ពេលបត់ចូល។ ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Snapdragon 8150 ដែលមានទំហំ ៧ ណាណូម៉ែត្រ និងមានជម្រើស RAM ទំហំ ៦ GB ឬ ៨ GB បូកនឹងអង្គផ្ទុក ១២៨ GB, ២៥៦ GB ឬ ៥១២ GB។ ជាមួយបច្ចេកវិទ្យា Ro-Charge អាចឲ្យ FlexPai សាកថ្មពី ០% ឡើងដល់ ៨០% ក្នុងរយៈពេល ១ ម៉ោងប៉ុណ្ណោះ។
ក្រុមហ៊ុន Royole មានបំណងចង់ដាក់លក់ស្មាតហ្វូននេះសាកល្បងនៅថ្ងៃទី ១ ខែវិច្ឆិកានេះ ជាលើកដំបូងក្នុងប្រទេស ដោយមានតម្លៃចន្លោះពី ១ ២៩០ ដុល្លារ ទៅ ១ ៨៦៣ ដុល្លារ។ ការដាក់លក់ផ្លូវការអាចនឹងធ្វើឡើងនាអំឡុងខែធ្នូ ឆ្នាំ ២០១៨ នេះ៕
This is the "world's first foldable screen phone" released by Rouyu Technology, which will use the Snapdragon 8150 processor, but its design is very rough, just to seize the "first", this is a futures product. pic.twitter.com/M0v9o2z0Bw
— Ice universe (@UniverseIce) October 31, 2018
ចុចអាន៖