• 2018-10-25 02:28:34
  • ព័ត៌មាន

Samsung ប្ដឹង​អ្នក​តំណាង​ផលិតផល​មួយ​រូប ក្រោយ​ឃើញ​ប្រើ iPhone X

  • 2018-10-25 02:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ksenia Sobchak ដែល​ជា​ពិធី​ករ​ទូរទស្សន៍, អ្នក​កាសែត និង​ជា​អ្នក​នយោបាយ​រុស្សី​មួយ​រូប​​ត្រូវ​បាន​ Samsung ជួល​ឲ្យ​​​ផ្សព្វផ្សាយ​ពី​​ស្មាតហ្វូន​​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ។ ផ្នែក​មួយ​នៃ​កុងត្រា​គឺ​តម្រូវ​ឲ្យ​ Sobchak ប្រើ​ប្រាស់​ស្មាតហ្វូន​ Samsung ជា​សាធារណ​ ហើយ​ក្នុង​នោះ​ក៏​បាន​ហាម​ប្រាម​មិន​ឲ្យ​អ្នក​ប្រើ​​ស្មាតហ្វូន​​គូ​ប្រជែង​​នៅ​ទី​សាធារណ​ផង​ដែរ។

ស្ត្រី​វ័យ​ ៣៦ ឆ្នាំ​​រូប​នេះ​​បាន​ល្មើស​នូវ​លក្ខខណ្ឌ​ដែល​បាន​លើក​ឡើង​ខាង​លើ​ ដោយ​គេ​ឃើញ​ប្រើ iPhone X ក្នុង​ពេល​សម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ។ Sobchak បាន​ព្យាយាម​លាក់​បាំង​ iPhone X ដោយ​ប្រើ​ប្រាស់​ក្រដាស​មួយ​ផ្ទាំង ប៉ុន្តែ​មិន​អាច​​លាក់​ពី​ភ្នែក Samsung បាន​នោះ​ទេ។ ដោយ​ការ​ល្មើស​នេះ Samsung បាន​ដាក់​ពាក្យ​ប្ដឹង​ Sobchak ទាមទារ​សំណង​ ១,៦ លាន​ដុល្លារ។

ក្រៅ​ពី​បាន​បង្ហាញ​មុខ​លើ​ទូរទស្សន៍​ជា​មួយ​ iPhone X ពិធី​ករ​រូប​នេះ​ក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សង្គម​នៅ​ទីក្រុង​មូស្គូ​ ដោយ​​ដៃ​មាន​កាន់​ iPhone X ជាប់​ផង​ដែរ៕​​​​​​​​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី