- 2018-10-24 06:04:00
- ព័ត៌មាន
Vlogger ល្បីឈ្មោះ Frost Zk ប្រាប់វិធីធ្វើ Vlog ឱ្យជោគជ័យ
- 2018-10-24 06:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vlogger ល្បីឈ្មោះ Frost Zk ប្រាប់វិធីធ្វើ Vlog ឱ្យជោគជ័យ
ចន្លោះមិនឃើញ
ទំនោរនៃការធ្វើប្លុកក្នុងប្រទេសកម្ពុជា ហាក់មានសន្ទុះកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ Vlogger អាចរកចំណូលបានមកវិញ តាមរូបភាពផ្សេងៗគ្នា។ តើធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនជា Vlogger ល្បីឈ្មោះម្នាក់?
លោក Frost Zk ដែលជា Vlogger កូនខ្មែរល្បីឈ្មោះមួយរូប បានចែករំលែកថា បើចង់ក្លាយខ្លួនជា Vlogger ល្បី និងជោគជ័យ អ្នកនោះដាច់ខាតកុំ Fake។
“សំខាន់បំផុត កុំ Fake កុំ Fake អត្តចរិតរបស់យើង ខ្លួនយើងអត្តចរិតរបស់យើងជានរណា របៀបម៉េច យើងបង្ហាញចេញការពិតរបស់យើង។
លោកថា បើសម្ដែងយូរៗទៅគង់តែហត់ ហើយឈប់ធ្វើដោយឯកឯង បានន័យថា នៅក្នុងកាមេរ៉ាផ្សេង នៅក្រៅផ្សេង។ កុំធ្វើជាអ្នកដទៃ ត្រូវធ្វើជាខ្លួនឯង ហើយមិនយូរមិនឆាប់ នឹងមានអ្នកតាមដាន ព្រោះអ្នកទស្សនា គេចង់ឃើញអត្តចរិតពិតរបស់អ្នកធ្វើ។
ចំណុចសំខាន់មួយទៀត Frost Zk ប្រាប់ថា ត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ តួយ៉ាងខ្លួនលោកផ្ទាល់ ធ្វើ Vlog ជិះម៉ូតូ ក៏ព្រោះតែស្រលាញ់ការជិះម៉ូតូ ហើយលោកបានធ្វើឱ្យការជិះម៉ូតូក្លាយជាអាជីពរហូតដល់សព្វថ្ងៃ។
ក្រៅពីនេះចុះរឿងឧបករណ៍វិញ? ពាក់ព័ន្ធចំណុចនេះ លោក ZK ថា វាគ្រាន់តែជាសម្ភារៈប៉ុណ្ណោះ អ្វីដែលសំខាន់ថាតើ យើងស្រលាញ់អ្វី ចង់ធ្វើវាអត់ ចង់ Vlog ពីអ្វី និងចង់បង្ហាញប្រាប់ដល់អ្នកណា?
ការណ៍លោកធ្វើ Vlog ដំបូង លោកគ្មានកាមេរ៉ាពាក់ក្បាលដូចបច្ចុប្បន្នទេ ប៉ុន្តែលោកបានប្រើទូរសព្ទដៃមិនទំនើបមួយ រុំបង់ស្អិតបិតលើមួកការពារប៉ុណ្ណោះ។ លោកបញ្ជាក់៕