- 2018-10-23 07:42:00
- ព័ត៌មាន
៣សំណួរលោក Jack Ma តែងសួរខ្លួនឯង ពេលបើកក្រុមហ៊ុន
- 2018-10-23 07:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣សំណួរលោក Jack Ma តែងសួរខ្លួនឯង ពេលបើកក្រុមហ៊ុន
ចន្លោះមិនឃើញ
សហគ្រិនឆ្នើម Jack Ma តែងតែសួរខ្លួនឯង៣សំណួរថា "តើអ្នកមានអី? អ្នកចង់បានអី? តើអ្នកនឹងបោះបង់ដែរឬទេ?” ពេលលោកបើកក្រុមហ៊ុន។
លោកថា មនុស្សភាគច្រើនបរាជ័យដោយសារ មិនបានសួរខ្លួនឯង៣សំណួរនេះ ហើយអាជីវកម្ម Start-Up ៧០% បានដួលនៅត្រឹមរយៈពេល ២០ ខែ ដោយសារតែបាត់បង់ការផ្ដោត (Loss of Focus)។
ពេលបើកអាជីវកម្ម កុំគិតថានឹងជោគជ័យនៅឆ្នាំក្រោយ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវរៀបចំខ្លួនសម្រាប់រយៈពេល ១០ ឆ្នាំទៅមុខ។ លោកថា Alibaba ជោគជ័យសព្វថ្ងៃនេះ មិនមែនប្រើពេល២ទៅ៣ឆ្នាំឡើយ។
លោកបន្តថា ក្រុមរបស់លោក (Founding team) គ្មានលុយ គ្មានចំណេះដឹង និងទំនាក់ទំនងឧស្សាហកម្មច្រើនទេ ប៉ុន្តែការទទួលបានជោគជ័យដល់ពេលនេះ ដោយសារក្រុមរបស់លោកតស៊ូធ្វើការ មានជំនឿក្នុងថ្ងៃអនាគត ជឿលើចក្ខុវិស័យ ហើយពីមួយថ្ងៃទៅមួយថ្ងៃក្រុមរបស់លោក ចេះតែមានការអភិវឌ្ឍន៍ខ្លួន។ ដើម្បីឱ្យជំនឿទាំងនេះនៅរស់ អ្នកត្រូវសួរខ្លួនឯងបីសំណួរខាងលើ។
“ត្រូវតែគិតពីសំណួរទាំងនេះ ហើយបន្ទាប់មកអ្នកនឹងគ្មានភាពភ័យខ្លាច អ្នកនឹងមានសុទិដ្ឋិនិយម អ្នកនឹងដឹងអ្វីដែលអ្នកចង់បាន។ ពេលអ្នកចាប់បើកអាជីវកម្ម នឹងនឹងមិនដែលបរាជ័យឡើយ"។ លោក Jack Ma បញ្ជាក់៕
អានអត្ថបទផ្សេងទៀត