• 2018-10-20 05:02:00
  • ព័ត៌មាន

ក្តៅៗ! មើល​រូប​រាង​កុំព្យូទ័រ Koompi អ៊េម​ណាស់​កំពុង​អង្រួន​ចិត្ត​អ្នក​ទៅ​បាខែម

  • 2018-10-20 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​គម្ពីរ (Koompi) កំពុង​តែ​ដាក់​តាំង​បង្ហាញ​ខ្លួន បង្អួត​សម្រស់​ឲ្យ​តេស្ត​សាកល្បង​នៅ​សាលា​តិចណូ​ក្នុង​កម្មវិធី​បាខែម​អាស៊ាន ២០១៨។

ទោះ​ជា​មិន​មែន​កុំព្យូទ័រ​​សម្រាប់​លេង​ហ្គេម និង​ការ​រចនា​ធំៗ​ក្តៅ ប៉ុន្តែ​ Koompi មាន​លក្ខណៈ​ពិសេស​ត្រង់​ថា រាង​ស្អាត ស្តើង ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ធ្វើការ​​និង​និស្សិត​ត្រូវ​ធ្វើ​កិច្ចការ​សាលា​ដូច​ជា ធ្វើ​បទ​បង្ហាញ​អី​ជា​ដើម។

កុំព្យូទ័រនេះ​ប្រព័ន្ធ​ដំណើរការ Linux ប្រភេទ Open source ឈ្មោះ​ថា Kroma OS។ កុំព្យូទ័រ​ ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ៣៦៩ ដុល្លារ ​ក្នុង​មួយ​គ្រឿង។

កុំព្យូទ័រ​គម្ពីរ មាន​លក្ខណៈ​សម្បត្តិ​ដូចជា បំពាក់​ដោយ RAM ទំហំ 8GB (Minimum 4GB) ប្រើ CPU ល្បឿន 1.1Ghz ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 256GB SSD (Minimum 128GB) ប្រើ Core i3 ថាមពល​ថ្ម​អាច​ប្រើ​បាន​ដល់ ៧ ម៉ោង។

កុំ​ឲ្យ​ខាត​ពេល​យូរ មក​ទស្សនា​រូបរាង​ កុំព្យូទ័រ​គម្ពីរ​នៅ​ទីនេះ៖

អ្នក​រាយការណ៍ព័ត៌មាន៖ អ៊ុំ សុភក្តិ និងម៉េងងី

មតិយោបល់