- 2018-10-14 07:46:06
- ផលិតផលថ្មី
Apple នឹងផលិតស្រោមថ្លាសម្រាប់ iPhone XR ឯតម្លៃវិញ...
- 2018-10-14 07:46:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple នឹងផលិតស្រោមថ្លាសម្រាប់ iPhone XR ឯតម្លៃវិញ...
ចន្លោះមិនឃើញ
iPhone XR នឹងបើកទទួលការកុម្ម៉ង់ទិញនៅថ្ងៃសុក្រទី ១៩ ខែតុលាសប្ដាហ៍ក្រោយនេះ ហើយពេលដែលវាចេញលក់នៅថ្ងៃទី ២៦ ខែតុលា អតិថិជននឹងមានជម្រើសទិញស្រោមថ្លាដែលផលិតដោយ Apple ផ្ទាល់ផងដែរ។
តាមរយៈឯកសារផ្លូវការអំពី iPhone XR សម្រាប់ប្រើប្រាស់នៅប្រទេសកាណាដា បានរំឭកអំពីសម្បកការពារថ្លាដែលមានតម្លៃ ៥៥ ដុល្លារកាណាដា ដែលស្មើប្រមាណ ៤០ ដុល្លារ។
iPhone XR មានជម្រើសពណ៌ចម្រុះដូចជាពណ៌ស, ខ្មៅ, ខៀវ, ទឹកក្រូច, លឿង និងពណ៌ក្រហម ដែលមានតួខ្លួនស្រោបដោយកញ្ចក់ភ្លឺរលោង។ ហេតុនេះអាចសមហេតុផលដែល Apple សម្រេចចិត្តផលិតសម្បកការពារថ្លា សម្រាប់ iPhone XR ដែលមានពណ៌ចម្រុះនេះ។
គួរដឹងថាលើទីផ្សារបរទេស iPhone XR មានតម្លៃចាប់ពី ៧៤៩ ដុល្លារ មានប្រើប្រាស់អេក្រង់ LCD តួខ្លួនផលិតឡើងពីអាលុយមីញ៉ូម, កាមេរ៉ាមួយគ្រាប់ និងប្រើបច្ចេកវិទ្យា Haptic Touch ជំនួស 3D Touch៕
ចុចអាន៖