- 2018-10-13 07:45:00
- ព័ត៌មាន
យក Samsung A9 កាមេរ៉ាបួនគ្រាប់ សាកជាមួយ OnePlus 6 លទ្ធផលម៉េចវិញ?
- 2018-10-13 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យក Samsung A9 កាមេរ៉ាបួនគ្រាប់ សាកជាមួយ OnePlus 6 លទ្ធផលម៉េចវិញ?
ចន្លោះមិនឃើញ
Galaxy A9 (2018) ដែលជាស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់ដំបូងគេក្នុងលោករបស់ Samsung បានបង្ហាញមុខជាផ្លូវការហើយ ដោយមានបង្ហាញច្បាស់ៗពីលក្ខណៈសម្បត្តិ រួមទាំងតម្លៃលក់សម្រាប់ទីផ្សារមួយចំនួនផងដែរ។ ពេលនេះ ក្រឡេកមកមើលសមត្ថភាពចាប់យករូបភាពវិញម្ដង បើធៀបជាមួយOnePlus6ទូរសព្ទកាមេរ៉ា២គ្រាប់ តើទូរសព្ទកាមេរ៉ាបួនគ្រាប់ដំបូងគេនេះ ធ្វើការបានល្អកម្រិតណា?
សមត្ថភាពថតវីដេអូ
សង្កេតឃើញថា A9 ចាប់យកពណ៌វត្ថុបានដិតល្អ និងមិនសូវជាញ័រខ្លាំងប៉ុន្មានទេ ឯគុណភាពវីដេអូក៏ទទួលយកបាន មានលក្ខណៈប្រសើរជាង OnePlus 6។
សមត្ថភាពថតជារូបសន្លឹក
#ថតបែបពន្លឺគ្រប់គ្រាន់ ឬពេលថ្ងៃ (Daylight)
សង្កេតឃើញថា ទាំង A9 និង OnePlus 6 ធ្វើការបានល្អដូចគ្នា ពណ៌ សាច់ដិតនៃរូប និងការចែកផ្ទៃខាងក្រោយព្រាល បានដាច់ស្អាតដូចគ្នា ទោះបីបង្រួមឲ្យជិតក៏ដោយ។
#ថតបែប Indoor និង Lowlight
សម្រាប់ការថតនៅទីកន្លែងខ្វះពន្លឺ សង្កេតឃើញថា A9 ធ្វើការបានល្អជាង OnePlus 6។ ដោយ A9 អាចបែងចែកវត្ថុដែលអ្នកចង់បាន បានភ្លឺនិងមានពណ៌ធម្មជាតិជាង OnePlus 6។
ចង់ដឹងច្បាស់ទស្សនាវីដេអូ៖
ដូចនេះ បើគិតថា ចង់បានទូរសព្ទណាមួយក្នុងចំណោម២នេះ អាចគិតគូរបាន។ ទោះបីជា OnePlus6 រាងចាញ់តែម A9 បន្តិចក្តីក៏រូបភាពផលិតមកអាចទទួលយកបាន មិនចាញ់ដាច់ពេកនោះទេ។
នេះជាសមត្ថភាពកាមេរ៉ា A9 បួនគ្រាប់គឺ
នេះជាសមត្ថភាពកាមេរ៉ា OnePlus 6 ពីរគ្រាប់គឺ