• 2018-10-11 03:18:56
  • ព័ត៌មាន

Samsung ធ្លោយ​ដៃ​ បង្ហាញ​ខ្ទេច​​រូបរាង​ទូរសព្ទ​មាន​​កាមេរ៉ា ៤ គ្រាប់​មុន​គេ​ក្នុង​លោក

  • 2018-10-11 03:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A9 (2018) ដែល​ជា​ស្មាតហ្វូន​កាមេរ៉ា​ ៤ គ្រាប់​ដំបូង​គេ​ក្នុង​លោក​របស់​ Samsung នឹង​ត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១១ ខែ​តុលា​នេះ។ មុន​ការ​ប្រកាស​ចេញ​នេះ​ដែរ Samsung បាន​​ធ្វេស​ប្រហែស​បង្ហាញ​ខ្ទេច​ពី​រូបរាង​របស់ A9 ប៉ុន្តែ​មិន​បាន​និយាយ​ពី​លក្ខណៈ​សម្បត្តិ​នោះ​ទេ។

តាម​រូបភាព​បាន​បង្ហាញ​ថា​ A9 មាន​ប្រើ​ប្រាស់​អេក្រង់​ Infinity Display ដែល​​ជា​​អេក្រង់​លាត​សន្ធឹង​​មាន​គែម​អេក្រង់​ស្ដើង។ ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា ៤ គ្រាប់​ជា​លក្ខណៈ​បញ្ឈរ, មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​មាន​ប្រើ​ប្រាស់​​រចនាបថ​រំលេច​ពីរ​ពណ៌។

កន្លង​មក​លក្ខណៈ​សម្បត្តិ​ទាក់ទង​នឹង​កាមេរ៉ា​ទាំង ៤ គ្រាប់​ក៏​ត្រូវ​បាន​លេច​ធ្លាយ​ផង​ដែរ។ កាមេរ៉ា​ទី​ ១ ជា​ប្រភេទ Ultra Wide អាច​ថត​រូប​បាន​ក្នុង​ទំហំ ១២០ ដឺក្រេ, ទី​ ២ ជា​កាមេរ៉ា​ Telephoto អាច​ធ្វើ​ការ​ Zoom បែប​ Optical បាន​ពីរ​ដង, ទី​ ៣ ជា​កាមេរ៉ា​មេ​​មាន​ Aperture f/1.7 និង​ទី ៤ ជា​កាមេរ៉ា​វាស់​ជម្រៅ​ប្រើ​សម្រាប់​ផលិត​រូបភាព​ Bokeh។

ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​​គ្រឿង​ក្នុង​វិញ​គឺ​មាន​ប្រើ​នូវ​បន្ទះ​ឈីប​ Snapdragon 660 គួប​ផ្សំ​នឹង​ RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក​ទំហំ ១២៨ GB។ ស្មាតហ្វូន​នេះ​ក៏​នឹង​មាន​ថ្ម​ទំហំ ៣៧២០ mAh និង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo៕​​​​​​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់