- 2018-10-13 04:00:00
- ព័ត៌មាន
iOS 12.0.1 ជួបបញ្ហាខ្លះ ដែលអ្នកមិនគួរអាប់ដេតពេលនេះ
- 2018-10-13 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 12.0.1 ជួបបញ្ហាខ្លះ ដែលអ្នកមិនគួរអាប់ដេតពេលនេះ
ចន្លោះមិនឃើញ
Apple ទើបបានបញ្ចេញជំនាន់ iOS 12 Beta 2 ថ្មីទៀតសម្រាប់អ្នកប្រើ iDevice។ ការបញ្ចេញជំនាន់ iOS ថ្មីនេះ ដើម្បីកែតម្រូវនូវចំណុចខ្លះៗដែលគ្មាននៅលើ iOS 12 តែយ៉ាងណា អ្នកអាចក្រឡេកមកមើលចំណុចអវិជ្ជមានទាំងនេះសិន មុននឹងចុចអាប់ដេត។
១) បញ្ហា iMessage
អ្នកប្រើប្រាស់មួយចំនួនដែលបានអាប់ដេតទៅ iOS 12.0.1 បានរាយការណ៍ថា ពួកគេបានជួបបញ្ហាមួយស្រដៀងគ្នាគឺ ការផ្ញើរសារទៅមនុស្សដែលអ្នកចង់ផ្ញើរ ស្រាប់តែលោតចូលអ្នកផ្សេងឯនោះវិញ។
២) បញ្ហាភ្ជាប់ Wi-Fi
iOS 12.0.1 មានបញ្ហាមួយគឺ ការភ្ជាប់ Wi-Fi មិនប្រក្រតី ជួនដាច់ ជួនជាប់ សូម្បីតែអ្នកប្រើ iPhone Xs Max ដែលជាជំនាន់ចុងក្រោយក្តី និងភ្ជាប់ជាមួយ Wi-Fi ដែលមានល្បឿនលឿនក្តី។ តែបើអ្នកនៅត្រឹម iOS 12.0 មិនជួបបញ្ហានេះទេ។
៣) បញ្ហា Bluetooth
iOS 12.01 ក៏មានបញ្ហាជាមួយ Bluetooth ដែរ ទោះជានៅក្បែរគ្នា តែការភ្ជាប់មិនប្រក្រតីនោះទេ។
៤) បញ្ហាភ្ជាប់អ៊ីនធើណិតស៊ីមរអាក់រអួល
iOS 12.0.1 ត្រូវបានគេរាយការណ៍ថា ការភ្ជាប់អ៊ីនធើណិតស៊ីម LTE ជួនឃើញ ជួនដាច់ រអាក់រអួលមិនស្រួលចិត្ត។
ដូចនេះ បើអ្នកមិនចង់បាន Emoji ថ្មី និងការកែសម្រួលខ្លះៗលើ iOS 12 ពី Apple អ្នកពុំគួរអាប់ដេតភ្លាមៗទេ ដោយហេតុថា នេះជាជំនាន់ Beta វានៅមិនទាន់ពេញលេញនៅឡើយ៕