• 2018-10-12 12:52:53
  • ព័ត៌មាន

មុខងារ​ថ្មី ៥ ម្ចាស់ iPhone ​ត្រូវ​ដឹង មុន iOS 12.1 បើក​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ

  • 2018-10-12 12:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង ៣ ​សប្តាហ៍​ហើយ​ក្រោយ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 ស្រប​ពេល​ជំនាន់​សាកល្បង Beta ក៏​កំពុង​អភិវឌ្ឍ​ដល់​ជំនាន់ iOS 12.1។ មិន​យូរ​ទៀត​ទេ​ជំនាន់​ក្រោយ​នេះ​ក៏​នឹង​ដាក់​ឲ្យ​អតិថិជន​ធ្វើ​ការ Update ជាមួយ​ការ​ស្វាគមន៍​មុខងារ​ថ្មី​ចំនួន ៥ ដែល​ម្ចាស់ iPhone/iPad គ្រប់​រូប​គួរ​ដឹង​ជា​ចាំ​បាច់។

១.Group FaceTime:

មុខងារ​ទំនាក់ទំនង​ជា Group សម្រាប់​មនុស្ស​ដល់ ៣២ នាក់​ក្នុង​កម្មវិធី FaceTime នឹង​ដាក់​ឲ្យ​ដំណើរការ​ពេញលេញ​លើ iOS 12.1 មិន​ថា​តែ​ការ​ទំនាក់ទំនង​ជា​សំឡេង​និង​វីដេអូ ឬ​សំឡេង​សុទ្ធ​នោះ​ទេ។

២.eSim សម្រាប់ iPhone សេរ៊ី​ឆ្នាំ ២០១៨:

iPhone បី​ម៉ូឌែល​សេរ៊ី​ឆ្នាំ ២០១៨ អាច​គាំទ្រ​ការ​ប្រើប្រាស់​ស៊ីម​ពីរ ប៉ុន្តែ​ប្រព័ន្ធ​ដំណើរការ eSIM ក៏​នឹង​បញ្ចេញ​ឲ្យ​ប្រើប្រាស់​ពេញលេញ​លើ iOS ជំនាន់​ក្រោយ ពោល​គឺ​អតិថិជន​អាច​ប្រើ​ស៊ីម​ពីរ​លើ​ឧបករណ៍​តែ​មួយ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​ជាមួយ​ក្រុមហ៊ុន​ផ្តត់ផ្គង់​បណ្តាញ​ផង​ដែរ។

៣.ការ​បន្ថែម Emoji ថ្មី:

ក្នុង​ទម្រង់​ស្តង់ដារ Unicode 11 ក្រុមហ៊ុន Apple នឹង​បន្ថែម​នូវ​បណ្តុំ​រូប Emoji ថ្មីៗ​ជា​ច្រើន​រហូត​ដល់​ទៅ​ជាង ៧០ មាន​តាំង​ពី​រូបភាព​មនុស្ស​សក់​រួញ នំ​សែន​ព្រះ​ខែ និង​សញ្ញា​ប្លែកៗ​ជា​ច្រើន។

៤.ការ​បញ្ជា​កម្រិត​ព្រាល:

Depth Control ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​កែ​តម្រូវ​កម្រិត​ព្រាល​អំឡុង​ពេល​ថត​រូប​ភ្លាមៗ​តែ​ម្តង​លើ​ iOS 12.1 សម្រាប់​ម្ចាស់ iPhone XS/XS Max ខុស​ពី​ជំនាន់​បច្ចុប្បន្ន​កែ​បាន​តែ​ពេល​រូប​ថត​ហើយ​ប៉ុណ្ណោះ។

៥.ការ​ពង្រឹង​មួយ​ផ្នែក​តូច:

កម្មវិធី​វាស់​ប្រវែង Measure លើ iOS 12.1 ជំនាន់​ក្រោយ នឹង​ធ្វើ​ការ​មាន​ភាព​ច្បាស់លាស់​ត្រឹមត្រូវ​ជាង​ជំនាន់​ចាស់ ដោយ​នេះ​ជា​ការ​ជួសជុល​ចន្លោះ​ប្រហោង​កើត​មាន​មួយ​ផ្នែក​តូច មិន​ថា​តែ​ដំណើរការ​ WiFi យឺត​ឬ​បច្ចេកទេស​ប្រើប្រាស់​ផ្សេង​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់