- 2018-10-07 05:14:14
- ព័ត៌មាន
ចំណូលហ្គេម Fortnite កើនដល់ ៣០០ លានដុល្លារ ក្រោយបញ្ចេញ Season 6
- 2018-10-07 05:14:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណូលហ្គេម Fortnite កើនដល់ ៣០០ លានដុល្លារ ក្រោយបញ្ចេញ Season 6
ចន្លោះមិនឃើញ
ទិន្នន័យថ្មីបានមកពី Sensor Tower បានបង្ហាញថាចំណូលរបស់ហ្គេម Fortnite លើប្រព័ន្ធ iOS បានកើនឡើងដល់ ៣០០ លានដុល្លារហើយចាប់តាំងពីហ្គេមនេះបើកដំណើរការតាំងពីខែមីនាមក។
ត្រឹមសប្ដាហ៍មុនតែឯងហ្គេមវាយប្រហារនេះអាចរកចំណូលបានដល់ ២០ លានដុល្លារឯណោះ។ Sensor Tower បានបង្ហាញដែរថាចំណូល ៣០០ លានដុល្លារនេះ មាន ៦៥% មានប្រភពពីសហរដ្ឋអាមេរិក។ ដោយឡែក PUBG ដែលជាគូប្រជែងមួយរបស់ Fortnite អាចរកចំណូលបាន ៤៧ លានដុល្លារ ចាប់តាំងពីដំណើរការលើ iOS តាំងពីខែមេសាមក។
Fortnite អាចរកចំណូលបានច្រើនក្នុងសប្ដាហ៍មុនក៏ដោយសារតែបានបញ្ចេញការប្រកួត Season 6 ដែលក្នុងអំឡុងពេលនេះជាមធ្យមអ្នកប្រើប្រាស់ទាំងអស់ចំណាយ ២,៥ លានដុល្លារក្នុងមួយថ្ងៃ៕