• 2018-10-04 02:38:43
  • ព័ត៌មាន

កាមេរ៉ា​ iPhone XS Max អាច​ឈ្នះ​ Note 9 ប៉ុន្តែ​នៅ​ចាញ់​ P20 Pro

  • 2018-10-04 02:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជំនាញ​ធ្វើ​តេស្ត​លើ​សមត្ថភាព​​​របស់​​ឧបករណ៍​​ថត​រូប​​ DxOMarkបាន​បង្ហាញ​លទ្ធផល​ធ្វើ​តេស្ត​សមត្ថភាព​​កាមេរ៉ា​​​របស់​ iPhone XS Max ដែល​បង្ហាញ​ថា​មាន​សមត្ថភាព​ខ្លាំង​ជាង​ Galaxy Note 9 និង Pixel 2 ប៉ុន្តែ​នៅ​មិន​អាច​យក​ឈ្នះ​ Huawei P20 Pro នោះ​ទេ។

លទ្ធផល​របស់​ DxOMark បាន​បង្ហាញ​ថា​លើ​ការ​ថត​រូប​សន្លឹក​ iPhone XS Max អាច​ទទួល​បាន​ពិន្ទុ​​រហូត​ដល់​ ១១០ និង​លើ​ការ​ថត​រូប​វីដេអូ​អាច​បាន ​៩៦ ពិន្ទុ។ DxOMark បាន​សរសើរ​លើ​ចំណុច​​ខ្លាំង​មួយ​ចំនួន​របស់​ XS Max លើ​ការ​ថត​រូប​ដែល​មាន​ដូច​ជា​​ ៖

  • សមត្ថភាព​​ HDR ​​ខ្លាំង អាច​ផលិត​រូបភាព​បាន​ល្អ​ក្នុង​ពេល​​មាន​ពន្លឺ​ចាំង​ខ្លាំង
  • រូបភាព​មាន​ Detail ល្អ​ក្នុង​គ្រប់​ស្ថានភាព,

  • Focus បាន​លឿន

  • និង​ផលិត​រូបភាព Bokeh បាន​ប្រសើរ​ជាង​មុន។

ចំពោះ​ការ​ថត​វីដេអូ​វិញ XS Max មាន​ចំណុច​ខ្លាំង​មួយ​ចំនួន​ដូច​ជា ៖

  • សមត្ថភាព HDR ខ្លាំង​

  • រក្សា​លំនឹង​បាន​ល្អ​

  • អាច​ Focus បាន​លឿន​

  • វីដេអូ​មាន​ Detail ល្អ ជា​ពិសេស​ពេល​ថត​នៅ​ខាង​ក្រៅ​​​​​​

ចុចអាន៖

ប្រភព៖ dxomark ប្រែ​សម្រួល៖ សុខហេង

មតិយោបល់