- 2018-10-03 03:46:48
- ព័ត៌មាន
Apple លួចដោះស្រាយស្ងាត់ៗបញ្ហាសាកថ្មអត់ចូលលើ iPhone XS
- 2018-10-03 03:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple លួចដោះស្រាយស្ងាត់ៗបញ្ហាសាកថ្មអត់ចូលលើ iPhone XS
ចន្លោះមិនឃើញ
Apple មិនបានឆ្លើយតបជាសាធារណៈអំពីបញ្ហាដែល iPhone XS មួយចំនួនសាកថ្មមិនចូលនោះទេ។ ប៉ុន្តែថ្ងៃនេះក្រុមហ៊ុនបានបញ្ចេញកំណែទម្រង់ iOS 12.1 Beta 2 ដែលអាចដោះស្រាយបញ្ហានៃការសាកថ្មនេះ។
បញ្ហានៃការសាកថ្មនេះត្រូវបានគេប្រទះឃើញកាលពីចុងសប្ដាហ៍កន្លងទៅ។ ឧបករណ៍ដែលជួបបញ្ហានេះមិនអាចសាកថ្មចូលនោះទេ ប្រសិនបើសាកថ្មពេលអេក្រង់កំពុងបិទ ប៉ុន្តែប្រសិនបើដាស់អេក្រង់ឲ្យភ្លឺនោះនឹងអាចសាកថ្មចូលវិញបានធម្មតា។
ការបញ្ចេញ iOS 12.1 Beta 2 នេះបញ្ជាក់ថានេះជាបញ្ហាដែលទាក់ទងនឹងផ្នែក Software នៃប្រព័ន្ធប្រតិបត្តិការ មិនមែនបញ្ហាលើ Hardware នៃឧបករណ៍ឡើយ។ គួរដឹងថាក្រៅពីបញ្ហានេះ iPhone XS ក៏កើតមានបញ្ហាមួយចំនួនទៀតដែលនៅមិនទាន់ដោះស្រាយនៅឡើយ ដូចជាកាមេរ៉ាខាងមុខថតរូបផ្ទៃមុខរលោងខុសពីធម្មតា និងបញ្ហាលើសេវាទូរសព្ទ ឬ Wi-Fi ជាដើម៕