• 2018-09-07 01:00:00
  • ព័ត៌មាន

ជប៉ុន​​ ស្រែក​ឃ្លាន​ជំនាញ IT ជាង​១​ម៉ឺន​កន្លែង ​​

  • 2018-09-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ជប៉ុន​​មាន​​វិស្វករ​ព័ត៌មាន​វិទ្យា (IT engineers) ចំនួន ៩២​ម៉ឺន​នាក់ ប៉ុន្តែ​ត្រូវ​ការ​ចំនួន ១៧១,០០០ បន្ថែម​ទៀត  ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ខ្លួន​។

ចំណែក​នៅ​ឆ្នាំ​២០២០ ជប៉ុន​រំពឹង​ជ្រើស​​បាន​​វិស្វករ​ព័ត៌មាន​វិទ្យា ៣៦៩,០០០​នាក់ និង​ ៧៨៩,០០០ នៅ​ត្រឹម​ឆ្នាំ​២០៣០។ តួលេខ​ដ៏​ច្រើន​នេះ ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ក្នុង​ព្រឹត្តិការណ៍ សហប្រតិបត្តិការ​ព័ត៌មាន​វិទ្យា ក្នុងបដិវត្តន៍ឧស្សាហកម្មទីបួន លើកទី ១២ (12th IT Cooperation in the Fourth Industrial Revolution) ក្នុង​ទីក្រុង​ហាណូយ និង​ដាណាំង​។ ​

ក្រសួង​ដដែល​​បន្ត​ថា មាន​តែ​១,៩%ប៉ុណ្ណោះ នៃ​ក្រុមហ៊ុន​ជប៉ុន​ទាំងអស់ ដែល​​​ប្រើ​ប្រាស់​​កម្មវិធី ប្រាជ្ញា​សិប្បនិមិត្ត(AI) ប៉ុន្តែ​ពេល​នេះ​ជប៉ុន​ត្រូវ​ការ​បច្ចេកវិទ្យា​ថ្មី​ដូចជា IoT មនុស្ស​យន្ត និង​ Big Data ជាដើម កំពុង​មាន​កំណើន​ខ្លាំង​។

លោក Hironobu Kitagawa​ ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (JETRO) នៅ​ទីក្រុង​ហាណូយ​ បាន​អះអាង​ថា កង្វះ​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ ខណៈ​​តម្រូវ​ការ​កើន​ឡើង នឹង​បើក ឱកាស​​​​ឱ្យ​មាន​​សហប្រតិបត្តិការ រវាង​ក្រុមហ៊ុន​ជប៉ុន និង​វៀតណាម នា​ពេល​ខាង​មុខ។

មិន​ត្រឹម​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ​ទេ ដែល​ស្រែក​ឃ្លាន សូម្បី​ក្រុមហ៊ុន​ផ្ដល់​សេវា​ ដំណោះស្រាយ និង software ឱ្យ​ជប៉ុន​ក្នុង​ស្រុក​វៀតណាម ​ក៏​ត្រូវ​ការ​ដូច​គ្នា។

លោក Hoang Nam Tien ប្រធាន​ក្រុមហ៊ុន FPT Software និយាយ​ថា ប្រហែល​វិស្វករ​វៀតណាម ២ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​ផ្នែក​ព័ត៌មាន​វិទ្យា (ITO) និង​លើ​ដំណើរការ​មុខ​ជំនួញ (BPO​ ក្នុង​ប្រទេស​ជប៉ុន។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​វៀតណាម​នេះ មាន​បុគ្គលិក​ប្រមាណ ១០០០នាក់​កំពុង​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ជប៉ុន និង​ច្រើន​ជាង ៥ ០០០​នាក់ ធ្វើ​ Project ​ឱ្យ​អតិថិជន​ជប៉ុន។ ក្នុង​ឆ្នាំ​នេះ FPT Software ក៏​បាន​ជ្រើសរើស​បុគ្គលិក ២ ០០០នាក់ ​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ដែរ ដើម្បី​តម្រូវ​តាម​ទីផ្សារ​ជប៉ុន។
​ ​ជំនាញ​វិស្វករ​ព័ត៌មាន​វិទ្យា​វៀតណាម មាន​ចំណែក​ទីផ្សារ​តែ ៤%​ប៉ុណ្ណោះ នៃ​វិស្វករ​បរទេស​សរុប​ធ្វើ​ការ​នៅ​ជប៉ុន​នា​ពេល​នេះ ខណៈ​ចិន​ក្ដាប់​បាន ៥៣% និង​១៥% ជា​ជនជាតិ​កូរ៉េ។

មូលហេតុ​​វិស្វករ​បច្ចេកវិទ្យា​វៀតណាម មាន​ចំនួន​តិចតួច​នៅ​​ជប៉ុន ព្រោះ​​មិន​គ្រប់​លក្ខខណ្ឌ។ ​ ស្ថិតិ​បញ្ចេញ​​ដោយ​វិទ្យាស្ថាន​ជាតិ​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង បាន​បង្ហាញ​ថា សិស្ស​និស្សិត​ ITចំនួន ៧២% ខ្វះ​ការ​អនុវត្ត​​ជាក់​ស្ដែង​បន្ទាប់​ពី​បញ្ចប់​ការសិក្សា។ ៤២% ខ្វះ​ជំនាញ​ជា​ក្រុម និង ៨០% នៃ​អ្នក​សរសេរ​កម្មវិធី ត្រូវ​ការ​ការ​បណ្ដុះបណ្ដាល​ឡើង​វិញ៕

ប្រភព៖ Vir ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់