- 2018-09-02 03:45:00
- ព័ត៌មាន
Huawei P20 Pro មានម៉ូឌែលពណ៌ពិសេសមួយទៀត តម្លៃជាង ១០០០ ដុល្លារ!
- 2018-09-02 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P20 Pro មានម៉ូឌែលពណ៌ពិសេសមួយទៀត តម្លៃជាង ១០០០ ដុល្លារ!
ចន្លោះមិនឃើញ
ពិពរណ៍ស្មាតហ្វូន IFA ប្រចាំឆ្នាំ ២០១៨ Huawei បានបញ្ចេញស្មាតហ្វូនកំពូលរបស់ខ្លួនគឺ P20 Pro ដែលមានពណ៌ថ្មីប្លែក ជាលក្ខណៈស្បែក និងបន្ថែមពណ៍ឲ្យរាងដិត មើលទៅស្អាតជាងមុន ចំណែកតម្លៃវិញខ្ពស់ជាងម៉ូឌែលមុនរហូតដល់ខ្ទង់ពាន់ដុល្លារ។
សម្រាប់ពណ៌ថ្មីនេះ មានលក់តែនៅប្រទេសចិនប៉ុណ្ណោះ។ បើអ្នកចង់ក្លាយជាម្ចាស់វា ទាល់តែចំណាយជាង ១១៦០ ដុល្លារ និងថែមបន្តិចបន្តូចទៀត សម្រាប់ការកម្ម៉ង់តាមអនឡាញ ក៏ដូចជាថ្លៃដឹកជញ្ជូននានា។ P20 Pro ពណ៌ថ្មីនេះមានទាំងម៉ូឌែល RAM 6GB ម៉េម៉ូរី ១២៨GB និង RAM ៨GB ម៉េម៉ូរី ២៥៦GB។ ចំណែកឯតម្លៃម៉ូឌែល P20 Pro ធម្មតាគឺ ៨៥៩ ដុល្លារ។
P20 Pro ជាស្មាតហ្វូនដំបូងគេ ដែលបានវិវត្តដល់បច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់គាំទ្រការដំឡើងកម្រិត ISO ដល់ ១០២ ៤០០ អាចថតរូបនៅទីងងឹត (low-light), ថតរូបបែបលក្ខណៈ AI, និងការថតវីដេអូ Slo-mo ក្នុងកម្រិត960fps៕
សម្រាប់ថ្ងៃដាក់លក់ផ្លូវការគឺនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះ៕