• 2018-08-07 11:39:11
  • ផលិតផលថ្មី

Asus ROG ស្មាតហ្វូន​ធុនធ្ងន់សម្រាប់ Gamer ដឹង​តម្លៃ​លក់​ច្បាស់ការ​ហើយ!

  • 2018-08-07 11:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Reddit បាន​កត់​សម្គាល់​ឃើញ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរគមនាគមន៍ Telia កំពុងបើកទទួល​ Pre-order ដាក់​បញ្ជា​ទិញ​ស្មាតហ្វូន Asus ROG ក្រោយ​បង្ហាញ​ខ្លួន​បាន​ប៉ុន្មាន​ខែ។

នេះ​ជា​លើក​ដំបូង​ដែល​មាន​ការ​លេច​ចេញ​តម្លៃ​ពី​ប្រភព​ដ៏​ជាក់លាក់​មួយ ដោយ​ក្រុមហ៊ុន​ខាង​លើ​ដាក់​លក់​ក្នុង​តម្លៃ ៩៩៩ អឺរ៉ូ ឬ​ប្រហែល ១ ១៥០ ដុល្លារ បូក​ទាំង​ថ្លៃ​ពន្ធ VAT ដោយ​ក្នុង​ប្រទេស​ហ្វាំងឡង់​គិត​ពន្ធ ២៤ ភាគរយ នោះ​តម្លៃ​ពេញ​ផ្លូវការ​ស្មើ ៩៣០ ដុល្លារ ។ ការ​កុម្ម៉ង់​ទិញ​នឹង​ផ្តល់​ជូន​កាស ROG Delta ប្រើឌុយ USB Type-C ឥតគិតថ្លៃមាន​តម្លៃ​ប្រហែល ១៩០ ដុល្លារ។

កញ្ចប់ផ្តល់ជូនពីក្រុមហ៊ុន Telia

ចំណុច​ពិសេស​ម្យ៉ាង​ លោក​អ្នក​ធ្លាប់​បាន​ដឹងមក​ហើយ គឺ​​ស្មាតហ្វូន​អធិរាជ Gamer ក៏​បន្ថែម​ជូន​នូវ​គ្រឿង​បរិក្ខារ​កង្ហារ​បញ្ចុះ​កម្ដៅ AeroActive មាន​រូបរាង​តូច ងាយ​ស្រួល​ចាប់​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ដើម្បី​បញ្ចៀស​បញ្ហា​ឡើង​កម្តៅ។ ថ្វី​បើ​មិន​ប្រាកដ​ថា​ តម្លៃ​នេះ​ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​ ឬ​យ៉ាង​ណា​នោះ ប៉ុន្តែ​សម្រាប់​ការ Pre-order ខាង​លើ អតិថិជន​នឹង​ទទួល​បាន​ម៉ាស៊ីន​យក​មក​ប្រើប្រាស់​នា​អំឡុង​សប្តាហ៍​ទី ៣៨ ឬ​ថ្ងៃ​ទី ១៧ ​កញ្ញា ឆ្នាំ ២០១៨៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់