- 2018-07-31 01:36:56
- ព័ត៌មាន
តម្លៃ Bitcoin ឡើងចុះដល់ប៉ុន្មានពាន់ដុល្លារហើយ?
- 2018-07-31 01:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃ Bitcoin ឡើងចុះដល់ប៉ុន្មានពាន់ដុល្លារហើយ?
ចន្លោះមិនឃើញ
Bitcoin ជារូបិយប័ណ្ណអេឡិចត្រូនិកដែលមានទីផ្សារធំជាងគេបំផុត ហើយវាបានធ្វើឲ្យកក្រើកទីផ្សារទីផ្សារពិភពលោកក្រោយតម្លៃក្នុងមួយឯកតាឡើងខ្ពស់បំផុតនៅអំឡុងចុងឆ្នាំ ២០១៧។
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៧ តម្លៃក្នុងមួយឯកតា Bitcoin បានឡើងខ្ពស់បំផុតដល់ ១៩ ០៨៦ ដុល្លារ ។ ចូលដល់ថ្ងៃដំបូងនៃឆ្នាំ ២០១៨ តម្លៃរបស់វាបានធ្លាក់ចុះនៅត្រឹម ១៣ ៤១២ ដុល្លារ/ឯកតា ។
ក្រោយកើតមានការរឹតបន្តឹងលើការជួញដូរ នៅលើទីផ្សារធំៗមួយចំនួនដូចជាប្រទេសចិនជាដើមនោះ តម្លៃរបស់ Bitcoin បានបន្តដាំក្បាលចុះជាគំហុក។ បច្ចុប្បន្ននេះ (នៅថ្ងៃទី ៣១ ខែកក្កដា) តម្លៃមួយឯកតា Bitcoin ស្មើប្រមាណ ៨ ១៣១ ដុល្លារ ៕