• 2018-07-19 12:40:13
  • ព័ត៌មាន

ភ័យ​ឲ្យ​ហើយ​ទៅ! Huawei បន្ត​ភាព​ជោគជ័យ ឆ្ពោះ​ទៅ​រក​ក្តី​ស្រមៃ​ទាញ​ទម្លាក់ Apple ឆាប់ៗ​នេះ

  • 2018-07-19 12:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei ធ្លាប់​កំណត់​ពី​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​លក់​ចេញ​ស្មាតហ្វូន​ឲ្យ​បាន ២០០ លាន​គ្រឿង​នា​ឆ្នាំ ២០១៨ ច្រើន​ជាង ៤៧ លាន​គ្រឿង​ធៀប​នឹង​ឆ្នាំ​ចាស់ ប៉ុន្តែ​គិត​ត្រឹម​ពាក់​កណ្តាល​ខែ​កក្កដា​នេះ ខ្លួន​អាច​សម្រេច​បាន ៥០ ភាគរយ​រួច​ទៅ​ហើយ។

អំឡុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ Nova 3 នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei បាន​បង្ហើប​ពី​ភាព​ជោគជ័យ​នៃ​ការ​លក់​ចេញ​ស្មាតហ្វូន ១០០ លាន​គ្រឿង​ ក្នុង​រយៈ​ពេល ៧ ខែ ពោល​គឺ​ត្រូវ​ការ​ពេល​ត្រឹម ២ ខែ​ទៀត​ប៉ុណ្ណោះ ដើម្បី​តាម​ទាន់​តួ​លេខ​លក់​ចេញ​សរុប​កាល​ពី​ឆ្នាំ​ទៅ។ យ៉ាងណាមិញ​បរាជ័យ​តួ​លេខ​លក់​ចេញ​ត្រកូល​ធុន​ខ្ពស់ P20 និង P20 Pro ទទួល​បាន​ត្រឹម ៦ លាន​គ្រឿង​កាល​ពី​ខែ​មុន ខណៈ P20 Lite មាន​ឈ្មោះ​បោះ​សំឡេង​ជាប់​ជា​ស្មាតហ្វូន​លក់​ដាច់​បំផុត​លំដាប់​ទី ៧ ទូទាំង​សកល​លោក​នា​ខែ​ឧសភា ឆ្នាំ ២០១៨។

ក្រៅ​ពី​នេះ​ត្រកូល Honor ក៏​ជោគជ័យ​យ៉ាង​ក្រាស់ក្រែល​លើ​ទីផ្សារ​អន្តរជាតិ ដោយ​កើន​ឡើង ១៥០ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់ ដោយ Honor 10 លក់​បាន​ដល់​ទៅ ៣ លាន​គ្រឿង​គិត​ត្រឹម​ការ​បង្ហាញ​ខ្លួន​កាល​ពី​ខែ​ឧសភា។ បើ​ភាព​រឹងមាំ​នេះ​នៅ​តែ​ឆ្ពោះ​បន្ត​ទៅ​មុខ នោះ​មាន​ន័យ​ថា​ក្តី​ស្រមៃ​ចង់​ទាញ​ទម្លាក់​ក្រុមហ៊ុន​លេខ ២ Apple អាច​នឹង​ធ្វើ​បាន​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ប៉ុន្តែ​ធៀប​នឹង​ក្រុមហ៊ុន​កំពូល​តារាង SAMSUNG រំពឹង​ប្រើ​ពេលវេលា​យូរ​អង្វែង​ទៀត៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់