- 2018-06-28 02:34:58
- ព័ត៌មាន
សេដ្ឋីបច្ចេកវិទ្យា ១០ រូប ជាប់ឈ្មោះជាបុគ្គលរៀនមិនចប់មហាវិទ្យាល័យ
- 2018-06-28 02:34:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីបច្ចេកវិទ្យា ១០ រូប ជាប់ឈ្មោះជាបុគ្គលរៀនមិនចប់មហាវិទ្យាល័យ
ចន្លោះមិនឃើញ
ដោយកត្តានៃជីវភាពគ្រួសារនិងឥទ្ធិពលពីខាងក្រៅ បានជំរុញចិត្តឲ្យស្ថាបនិកក្រុមហ៊ុនកំពូល ១០ រូប សម្រេចបោះបង់ការសិក្សានៅមហាវិទ្យាល័យ រួចមកជ្រកក្រោមទ្រនំឧស្សាហកម្មបច្ចេកវិទ្យាទាំងប្រថុយប្រថាន។ មកទល់បច្ចុប្បន្នសហគ្រិនទាំងនោះ សុទ្ធសឹងកំពុងទទួលភាពជោគជ័យខ្លាំង រហូតជាប់ឈ្មោះជាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាល។
១.លោក Michael Dell:
Michael បានបោះបង់ការសិក្សានៅសកលវិទ្យាល័យនៃរដ្ឋ Texas ក្នុងទីក្រុង Austin អំឡុងវ័យ ១៩ ឆ្នាំ។ ក្រោយមករកឃើញក្រុមហ៊ុន Dell Technologies និងបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣,៨ ពាន់លានដុល្លារ។
២.លោក Steve Jobs:
ស្ថាបនិក Apple រូបនេះ ដើរចេញពីសកលវិទ្យាល័យ Reed College ក្នុងវ័យ ១៩ ឆ្នាំ មូលហេតុមកពីជួបបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។
៣.លោក Hykuab Assange:
មុនប្រលូកខ្លួនក្នុងវិស័យ Hacker លោក Julian បានសិក្សាផ្នែកគណិតវិទ្យានៅសកលវិទ្យាល័យ Melbourne ប៉ុន្តែនៅវ័យ ១៩ ឆ្នាំ ក៏សម្រេចបោះបង់ការសិក្សា ហើយមកចាប់បង្កើតគេហទំព័រ WikiLeaks។
៤.លោក Bill Gates:
ចូលសិក្សានៅសកលវិទ្យាល័យ Harvard អស់រយៈពេល ២ ឆ្នាំ មុនមកដំណើរការក្រុមហ៊ុន Microsoft។ កាសែត Harvard Crimson បានឲ្យនាមបុរសរូបនេះថាជា៖ "បុគ្គលដែលជោគជ័យបំផុតក្រោយបោះបង់ការសិក្សានៅ Harvard”។
៥.លោក Evan Williams:
ជាកូនកសិករមានដើមកំណើតក្នុងទីក្រុង Clarks រដ្ឋ Nebraska សហរដ្ឋអាមេរិក ហើយបានចូលសិក្សានៅសកលវិទ្យាល័យ Nebraska បាន ៣ ឆមាសមុនបោះបង់ការសិក្សា។ ក្រោយមកដើរតួជាអ្នកសរសេរកម្មវិធីឯករាជ្យ បម្រើការឲ្យ Intel និង Hewlett-Packard មុនប្រលូកខ្លួនក្នុងក្រុមហ៊ុន Google ប៉ុន្តែមិនបានប៉ុន្មានក៏បោះបង់ការងារនៅក្រុមហ៊ុនយក្សមួយនោះ ហើយមកស្រវាបង្កើត Twitter ក្លាយជាសេដ្ឋីទល់បច្ចុប្បន្ន។
៦.លោក Mark Zuckerberg:
ជាអតីតនិស្សិតបោះបង់ការសិក្សាពីសកលវិទ្យាល័យ Harvard មកចាប់បង្កើត Facebook ក្នុងឆ្នាំ ២០០៤ ខណៈសព្វថ្ងៃមានទ្រព្យសម្បត្តិប្រមាណ ៧៥ ពាន់លានដុល្លារ។
៧.លោក Larry Ellison:
Larry ធ្លាប់ត្រូវបានឪពុកម្តាយចិញ្ចឹមបង្ខំឲ្យចាប់យកជំនាញវេជ្ជបណ្ឌិត ប៉ុន្តែដោយចិត្តស្រលាញ់បុរសកម្សត់រូបនេះបានសិក្សាលើផ្នែក Software ហើយកំពុងដំណើរការក្រុមហ៊ុន Oracle ជាសេដ្ឋីមានទ្រព្យសម្បត្តិ ៥៤,៩ ពាន់លានដុល្លារ។
៨.លោក Jan Koum:
នៅវ័យ ២១ ឆ្នាំ លោក Jan បានបោះបង់ការសិក្សា ហើយចូលមកបម្រើការឲ្យក្រុមហ៊ុន Yahoo មុនទៅបង្កើតសេវាកម្មផ្ញើសារហ័ស WhatsApp រហូតត្រូវ Facebook ទិញយកក្នុងតម្លៃ ១៩ ពាន់លានដុល្លារ។
៩.លោក Travus Jakabucj:
ជា CEO និងនាយកប្រតិបត្តិនៃ Uber លោកធ្លាប់បានសិក្សាផ្នែកវិស្វកម្មកុំព្យូទ័រនៅ UCLA ប៉ុន្តែបានបោះបង់ថ្នាក់មហាវិទ្យាល័យមុនរយៈពេល ១ ខែ នៃថ្ងៃបញ្ចប់ការសិក្សា ហើយចូលមកបម្រើការឲ្យក្រុមហ៊ុន Scour។
១០.លោក John Mackey:
ចាប់យកផ្នែកសាសនានិងទស្សនវិទ្យានៅសកលវិទ្យាល័យនៃរដ្ឋ Texas ប៉ុន្តែមុនបោះបង់ការសិក្សាលោកបានខ្ចីប្រាក់ ៤៥ ០០០ ដុល្លារ ទៅចាប់ផ្តើមហាងលក់អាហារ SaferWay នៅទីក្រុង Austin មុនពង្រីកអាជីវកម្មចូលក្រុមហ៊ុន Whole Foods។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: