• 2018-06-22 03:21:34
  • ព័ត៌មាន

ហ៊ានចរាចរ​លុយ​អេឡិចត្រូនិកនៅខ្មែរ គ្មានអាជ្ញាប័ណ្ណ ប្រយ័ត្ន​ជួប​រឿង​ធំ

  • 2018-06-22 03:21:34
  • ចំនួនមតិ 1 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ធនាគារ​ជាតិ​នៃ​កម្ពុជា គណៈ​កម្មការ​មូលបត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស ពី​ការ​ផ្សព្វផ្សាយ និង​ចរាចរ ទិញ លក់ ជួញ​ដូរ ទូទាត់ កាស​អេឡិចត្រូនិក ដូច​ជា KH Coin, Suncoin, K coin, One-coin, Forex coin និង​កាស​អេឡិចត្រូនិក​ប្រហាក់ប្រហែល​ផ្សេងទៀត។

ក្នុង​សេចក្ដី​ប្រកាស​នេះ​អ្នក​ដែល​ជួញ​ដូរ​លុយ​អេឡិចត្រូនិក​ដែល​មិន​មាន​ការ​គ្រប់​គ្រង​ពី​អាជ្ញាប័ណ្ណ និង​​ការ​គ្រប់​គ្រង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​បង្ក​ជា​ហានិភ័យ​ដូច​ជា៖

  • ចេញ​ផ្សាយ​ដោយ​ពុំ​មាន​វត្ថុ​ធានា​សង​ត្រឡប់​មក​វិញ​នោះ​ឡើយ

  • ទទួល​រង​ការ​ខាត​បង់​លើ​ការ​វិនិយោគ ដោយ​សារ​តែ​តម្លៃ​ចារឹក​របស់​កាស​អេឡិចត្រូនិក​ប្រែប្រួល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់

  • ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ធ្វើ​ឲ្យ​បាត់​បង​មូលនិធិ ដោយ​សារ​ការ​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ

  • ពុំ​មាន​យន្ត​ការ​ការពារ​ផល​ប្រយោជន៍​អតិថិជន អ្នក​ប្រើ​ប្រាស់​កាស​អេឡិចត្រូនិក ជា​ជន​អនាមិក ពុំ​មាន​ការ​ស្គាល់​អត្ត

  • សញ្ញាណ ឬ សាវតារ​របស់​អ្នក​ប្រើ​ប្រាស់​បាន​ច្បាស់​លាស់ គឺ​ជា​ហានិភ័យ​ក្នុង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់