• 2018-05-23 08:41:18
  • ផលិតផលថ្មី

Razer បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ Razer Blade ថ្មី​ទំនើប​ខ្លាំង​ជាង​មុន

  • 2018-05-23 08:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម Razer ទើប​តែ​បាន​បញ្ចេញ​​កុំព្យូទ័រ​យួរ​ដៃ​​ស៊េរី​ថ្មី​របស់ខ្លួន​ ស្ថិត​នៅ​ក្នុង​ត្រកូល Razer Blade។

Razer Blade ស៊េរី​ថ្មី​នេះ​មាន​រូបរាង​ប៉ុន​នឹង Razer Blade ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ទំហំ​អេក្រង់​របស់​វា​កើន​ឡើង​ពី​១៤ អ៊ីញ​ចំពោះ​ស៊េរី​ចាស់ មក ១៥,៦ អ៊ីញ​សម្រាប់​ស៊េរី​ថ្មី​។ Razer បាន​កាត់​បន្ថយ​គែម​អេក្រង់​ ផ្ដល់​កន្លែង​សម្រាប់​ពង្រីក​អេក្រង់​នៅ​លើ​តួ​ប៉ុន​ទំហំ​ចាស់​។ តាម​ការ​អះ​អាង​របស់ Razer បាន​និយាយ​ថា Razer Blade ជំនាន់​ថ្មី​របស់​ខ្លួន ជា​កុំព្យូទ័រ​យួរ​ដៃ​សម្រាប់​លេង​ហ្គេម ដែល​មាន​ទំហំ​តូច​ជាង​គេ​លើ​លោក​ទៀត​ផង។

​កុំព្យូទ័រ​យួរ​ដៃ​នេះ​មាន​អេក្រង់ ២ ជម្រើស​គឺ 4K Resolution កម្រិត ៦០ Hz និង​ Full HD Resolution 1920x1080 ក្នុង​កម្រិត ១៤៤ Hz ជា​មួយ​នឹង​តួ​ខ្លួន​ធ្វើ​ពី​អាលុយមីញ៉ូម​សុទ្ធ។ Trackpad នៅ​លើ​កុំព្យូទ័រ​យួរ​ដៃ​នេះ​ក៏​ត្រូវ​ពង្រីក​ឲ្យ​ធំ​ជាង​មុន​ដែរ ធ្វើ​ឲ្យ​ការ​បញ្ជា​ Cursor មាន​ភាព​ងាយស្រួល​ជាង​មុន។

CPU ដែល​មក​ជា​មួយ​កុំព្យូទ័រ​យួរ​ដៃ​នេះ​ជា​ជំនាន់​ទី ៨ នៃ Intel ស៊េរី Core i7-8750H ជាមួយ​នឹង​ជម្រើស GPU ពីរ​គឺ Nvidia GTX 1060 ឬ​ក៏ Nvidia GTX 1070 លើស​ស៊េរី​មុន​ ដែល​មាន​ត្រឹម Nvidia GTX 1060 ប្រើប្រាស់។ បើ​និយាយ​ពី​ក្ដារ​ចុច​របស់ Razer វិញ​ មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ពី​គ្រាប់​ចុច​គ្រប់​ពណ៌​របស់​វា​នេះ ដែល​មួយ​គ្រាប់​ចុច​មាន​អំពូល​មួយ​ដាច់​ដោយ​ឡែក​ ដែល​អាច​បញ្ចេញ​ពណ៌​បាន​ដល់​ទៅ ១៦,៨ លាន​ពណ៌​ឯណោះ។

របស់​ថ្មី​មួយ​ទៀត ដែល​ជា​គ្រឿង​បន្ថែម​របស់​កុំព្យូទ័រ​យួរ​ដៃ​នេះ​គឺ ជើង​ទម្រ​វា ដែល​វា​អាច​ផ្លាស់​ប្ដូរ​ពណ៌​បាន​ដូច​គ្នា​ដោយ​គ្រាន់​តែ​ដាក់ Razer Blade នៅ​ពី​លើ​តែ​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់