• 2018-05-10 08:52:59
  • ព័ត៌មាន

សារ​មេេរោគ​មួយ ដាច់​ខាត​អ្នក​ប្រើ​ iPhone កុំ​​បើក​មើល​ឲ្យសោះ​ប្រយ័ត្ន​ធ្ងន់​ក (មាន​វីដេអូ)

  • 2018-05-10 08:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 248

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ក្រុម​ការងារ EverythingApplePro បាន​រក​ឃើញ​នូវ​កំហុស​ឆ្គង (Bug) ដែល​ធ្វើ​ឲ្យ​កម្ម​វិធី​ផ្ញើ​សារ​របស់​ iPhone គាំង​ជាប់​ប្រើ​លែង​កើត​តែ​ម្ដង​ ទោះ​បីជា​​បិទ​បើក​ទូរសព្ទ​ហើយ​ក៏​ដោយ។

Bug នេះ​មាន​ឈ្មោះ​ថា "Black Dot” ដែល​មាន​កំណើត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ នៅ​ពេល​អ្នក​ចង់​ឲ្យ​កម្មវិធី Whatsapp របស់​នរណា​ម្នាក់​គាំង​ គ្រាន់​តែ​ផ្ញើ Black dot នេះ​ទៅ សូម្បី​តែ Whatsapp លើ Android ក៏​គាំង​ដែរ​។

Black Dot ជា​សារ​ដែល​អ្នក​អាច​ឃើញ រង្វង់​ពណ៌​ខ្មៅ​មួយ (●) ​នោះ​ចន្លោះ​សញ្ញា​តូច​ជាង(<) និង ធំ​ជាង (>) និង​សញ្ញា​ដៃ​ចង្អុល​មក​ខាង​ឆ្វេង ដូច​ក្នុង​រួប​ខាង​ក្រោម​នេះ៖

ហេតុ​ផល​ដែល​សារ​មួយ​នេះ​អាច​ធ្វើ​ឲ្យ​គាំង​ទូរសព្ទ​ iPhone បាន​ដោយ​សារ​តែ រូប​សញ្ញា​ទាំង​នោះ មាន​តួ​អក្សរ​ Unicode ជា​ច្រើន​រាប់​មិន​អស់​ដែល​មើល​មិន​ឃើញ ដើម្បី​ផ្គំ​វា​ចេញ​មក ជា​ហេតុ​ធ្វើ​ឲ្យ​ CPU របស់​ទូរសព្ទ​គាំង​ដើរ​មិន​រួច។

ប៉ុន្ដែ bug នេះ​ក៏​មាន​វិធី​ដោះ​ស្រាយ​ដែរ ចំពោះ​អ្នក​ដែល​ប្រើ iPhone ស៊េរី​ចាប់​ពី 6s ឡើង ដោយ​ប្រើ​បច្ចេកវិទ្យា 3D Touch លើ​កម្ម​វិធី Message ហើយ​ជ្រើស​យក New Message ដើម្បី​បង្កើត​ជា​សារ​ថ្មី។​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​​អ្នកប្រើប្រាស់​អាច​ចូល​ទៅ​ក្នុង​កម្ម​វិធី Message វិញ។ ក្រោយ​ពី​ចូល​បាន​ អ្នក​ត្រូវ​ cancel សារ​ថ្មី​នោះ ហើយ​វា​នឹង​លោត​ចូល​មក​ផ្ទាំង​សារ​ទាំង​អស់​វិញ។ មក​ដល់​ដំណាក់​កាល​នេះ អ្នក​អាច​អូស​លើ​សារ​ដែល​មាន bug នោះ​ពី​ស្ដាំ​មក​ឆ្វេង ហើយ​រើស​យក​ពាក្យ delete ដើម្បី​លុប​សារ​នោះ​ក្រោយ​ជា​ការ​ស្រេច។

ចំណាំ ៖ ប្រសិន​បើ​អ្នក​បាន​ទទួល​សារ​បែប​នោះ​ ហើយ​វា​លោត​ចូល​មក Notification អ្នក​មិន​ត្រូវ​ចុច​លើ​សារ​នោះ​ភ្លាម​ៗ​ទេ។ អ្នក​អាច​ចូល​តាម​សម្រួល​តាម​កម្មវិធី Message ហើយ​លុប​សារ​នោះ​ចោល​តែ​ម្ដង​ទៅ ជា​ជាង​ឲ្យ​ទូរសព្ទ​គាំង​ដែរ៕

ចុចអាន៖

ប្រភព៖ Techradar ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់