- 2018-05-03 02:20:20
- ផលិតផលថ្មី
LG G7 ThinQ ចេញជាផ្លូវការ អេក្រង់អាចឆកក៏បាន អត់ក៏បាន
- 2018-05-03 02:20:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG G7 ThinQ ចេញជាផ្លូវការ អេក្រង់អាចឆកក៏បាន អត់ក៏បាន
ចន្លោះមិនឃើញ
LG បានប្រកាសចេញជាផ្លូវការស្មាតហ្វូនត្រកូល G ជំនាន់ថ្មី ដែលមានឈ្មោះថា G7 ThinQ។ លក្ខណៈសម្បត្តិ និងរូបរាងរបស់វា ដូចគ្នាបេះដាក់នឹងដំណឹងដែលលេចធ្លាយកន្លងមក។
អេក្រង់ជាប្រភេទ LCD មានទំហំ ៦,១ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ៣១២០ x ១៤៤០ ភីកសែល ដោយសង្កេតឃើញថាមានស្នាមឆកមួយដុំនៅផ្នែកខាងលើ។ យ៉ាងណាក្ដី លើស្មាតហ្វូននេះអាចជម្រើសមួយដែលអាចឲ្យអ្នកប្រើប្រាស់លាក់ស្នាមឆកនេះបាន។
តួខ្លួនរបស់ G7 ThinQ មានផលិតដោយសារធាតុអាលុយមីញ៉ូម និងស្រោបដោយផ្ទាំងកញ្ចក់ Gorilla Glass 5 នៅផ្នែកខាងមុខ និងខាងក្រោយ ធ្វើឲ្យស្មាតហ្វូនមានភាពរលើបរលោង។ តួខ្លួននេះក៏មានសមត្ថភាពធន់នឹងទឹកកម្រិត IP68 ផងដែរ។
ផ្ទាំងកញ្ចក់ផ្នែកខាងក្រោយរបស់ G7 ThinQ អាចទ្រាំទ្រនឹងមុខងារសាកថ្មឥតខ្សែ ឬ អាចសាកថ្មថាមពល ៣០០០ mAh របស់ស្មាតហ្វូននេះតាមរយៈរន្ធ USB Type-C ដែលទ្រាំទ្រនឹងការសាកថ្មបានលឿន Quick Charge 3.0។
G7 ThinQ ដំណើរការទៅបានដោយប្រើបន្ទះឈីប Snapdragon 845 គួបផ្សំនឹង RAM ទំហំ ៦ GB និងអង្គផ្ទុកទិន្នន័យទំហំ ១២៨ GB ដែលមានរន្ធសម្រាប់ដោតមេមូរីកាតដើម្បីបង្កើតទំហំអង្គផ្ទុកទិន្នន័យ។
ចំពោះកាមេរ៉ាវិញ LG នៅតែសម្រេចប្រើរូបមន្តចាស់ ដោយមានប្រើឡេនកាមេរ៉ាធម្មតាកម្រិត ១៦ MP លាយនឹងឡេនកាមេរ៉ា Wide-Angle។ កាមេរ៉ាមេមាន Aperture ទំហំ f/1.6 និងមានបច្ចេកវិទ្យាទប់លំនឹង OIS រួមទាំង Phase Detection និង Laser Autofocus ផងដែរ។
កាមេរ៉ា Wide-Angle ឯណោះវិញមាន Aperture ទំហំ f/1.9 មិនមានបច្ចេកវិទ្យា OIS។ LG បានបន្ថែមបច្ចេកវិទ្យា AI លើប្រព័ន្ធកាមេរ៉ា ដែលអាចឲ្យចាប់រូបភាពបានល្អនៅស្ថានភាពខ្វះពន្លឺ និង អាចថតរូបបែប Portrait បានទៀតផង។ កាមេរ៉ាទំហំ ៨ MP កម្រិត Aperutre f/1.9 ជាអ្នករ៉ាប់រងលើការថត Selfie។
G7 ThinQ មានរន្ធបំពងសំឡេងបែប Stero ឈ្មោះ Boom Box ដែលអាចបញ្ចេញសំឡេងបែប Surround Sound និងបានឮខ្លាំងជាទីបំផុត។ ស្មាតហ្វូននេះក៏មានបំពាក់នូវរន្ធស្រូបសំឡេង ដែលអាចស្រូបសំឡេងបានចម្ងាយដល់ ៥ ម៉ែត្រ។
ស្មាតហ្វូននេះដើរដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0 និងមានជម្រើសពណ៌ Platinum Gray, Aurora Black, Moroccan Blue និង Raspberry Red។ តម្លៃនិងកាលបរិច្ឆេទចេញលក់ មិនទាន់មានការបញ្ជាក់នៅឡើយទេ៕