• 2017-12-16 14:38:25
  • ព័ត៌មាន

ពិសេស! ​រ​ថយ​ន្ត ISUZU ផ្តល់​ទឹកប្រាក់ ២ ៦០០​ដុល្លារ នៅ​ខេត្ត​សៀមរាប​

  • 2017-12-16 14:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​២​ថ្ងៃ ១៦ ដល់​ ១៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) បាន​ធ្វើ​ការ​ផ្តល់ជូន​អត្ថ​ប្រយោជន៏​ជាច្រើន​ ដែល​នឹង​ធ្វើ​ឲ្យ​គ្រួសារ​របស់​អតិ​ថិ​ជន​កាន់តែ​រីករាយ​បន្ទាប់ពី​ការ​ទិ​ញ​រ​ថយ​ន្ត ISUZU គឺ​កម្មវិធី “​គ្រួសារ ISUZU រីករាយ​” ជាមួយ​ការ​តាំង​បង្ហាញ​រ​ថយ​ន្តក្នុង​ខេត្ត​សៀមរាប នៅ​ផ្សារ​ទំនើ​បឡាក់​គី​។​

​អ្នក​ដែលមាន​បំណង​ទិញ​រ​ថយ​ន្ត​សម្រាប់អាជីវកម្ម អាច​អញ្ជើញ​ទៅ​ទស្សនា ហើយ​ធ្វើកា​រកក់ ឬ​ទិញរ​ថយ​ន្ដ ISUZU D-MAX Blue Power និង The New ISUZU mu-X Blue Power ស៊េរី​ថ្មី​ម៉ូ​ដែល ២០១៨ ចាប់ពី ៥០០ដុល្លារ​ ឡើងទៅ ​អ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​មាន​តម្លៃស​រុប​រហូតដល់ ២៦០០​ដុល្លារ​ដូចជា​៖

  • កៅអី​ម៉ាស្សា VIP មួយឈុត​
  • ប្រេងម៉ាស៊ូត ចំនួន ២០០​លីត្រ​
  • សេវាកម្ម​ថែទាំរ​ថយ​ន្ត​VVIP​
  • កម្រាល​ជើង​មួយឈុត​ដ៏​ល្អ​ប្រណិត​ពី​រោងចក្រ​ផ្ទាល់​
  • ស្លាក​លេខ​ឥតគិតថ្លៃ​
  • ការធានា​ជូន​ពី​រោងចក្រ​ផ្ទាល់​រហូតដល់​០៣​ឆ្នាំ​
  • ការត្រួត​ពិ​និត្យ​ពី​ឥរិយាបទ​នៃ​ការបើកបរ​តាម​រ​យ​:​បច្ចេកវិទ្យា ISUZU INSIGHT ដ៏​ទំនើប​ឈានមុខ​គេ​

ជាមួយគ្នា​នេះ​ដែរ អតិ​ថិ​ជន​អាច​ធ្វើ​ការបង់​រំ​លស់​ជាមួយ​ធនាគារ កាណាឌីយ៉ា ដោយ​គ្រាន់តែ​បង់​ចាប់ពី​៣១១​ដុល្លាr ក្នុង​១​ខែ សម្រាប់​រថយន្ត ISUZU D-MAX Blue Power និង ​៥៤៤​ដុល្លារ ក្នុង​១​ខែ សម្រាប់​រ​ថយ​ន្ត ISUZU mu-X Blue Power ស៊េរី​ថ្មី​ម៉ូ​ដែល​២០១៨​។​

ទទួល​យក​បទពិសោធន៍​ន៍​ថ្មី​ដោយផ្ទាល់​ពីរ​ថយ​ន្ដ ISUZU ដើម្បី​បាន​ជ្រាប​កាន់​តែ​ច្បាស់​ពី​បច្ចេកវិទ្យាទំនើបៗ​ជាមួយ​នឹង ISUZU INSIGHT​ថ្មី​ចុងក្រោយ​បំផុត ព្រម​ទាំង​គ្រឿង​បំពាក់​បន្ថែម​លក្ខណៈ ពិសេសៗ​ជាច្រើន​។

លើសពី​នេះ​ទៅទៀត ក្រុមហ៊ុន​បាន​រៀបចំ​សេវាកម្ម​ត្រួត​ពិ​និត្យ​រ​ថយ​ន្ត​មុនពេល​ប្រើប្រាស់ ដ៏​កក់ក្តៅ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៨ ជាមួយ​ក្រុម​ជាង​ដែល​មាន​ជំនាញ ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​ ៣១ ខែ​មករា ឆ្នាំ​២០១៨ ដោយ​ផ្តល់ជូន​ដូចខាងក្រោម​៖​

  • ត្រួត​ពិ​និត្យ​រ​ថយ​ន្ត​ដោយ​ឥតគិតថ្លៃ​២៦​ចំណុច​
  • ប​ញ្ចុះ​តំលៃ ៥%​លើ​គ្រឿងបន្លាស់​
  • ផ្តល់ជូន​ការ​បូ​ប​យួរ ISUZU ដ៏​ស្រស់ស្អាត​

ពត៌មាន​លំអិត​សូម​ទំ​នាក់​ទំ​នង​មកកាន់​ទូរ​ស័​ព្ទ ០២៣ ៩៥០ ០៨៤ / ០៧៧ ៦៦ ៨៨ ៩៩ ឬ​មក​ទស្សនា​ផ្ទាល់​នៅ​អគារ​តាំង​បង្ហាញ​ដែល​មាន​ទីតាំងនៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

ដោយ៖ ថា ម៉ាលីដា

មតិយោបល់