- 2017-12-12 02:44:37
- ព័ត៌មាន
បង្កើតរថយន្តក្នុងក្តីស្រមៃ ដើម្បីចេញទៅប្រកួតនៅប្រទេសជប៉ុន
- 2017-12-12 02:44:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើតរថយន្តក្នុងក្តីស្រមៃ ដើម្បីចេញទៅប្រកួតនៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
កុមារាកុមារីកម្ពុជា ជាច្រើននាក់បានចូលរួមប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្ដីស្រមៃរបស់ ក្រុមហ៊ុនតូយ៉ូតា ដើម្បីចម្រាញ់យកស្នាដៃគំនូរល្អបំផុតយកទៅប្រជែងស្នាដៃគំនូររបស់កុមារដទៃទៀតមកពីជុំវិញពិភពលោកនៅប្រទេសជប៉ុន។
ក្រោមប្រធានបទ គូរគំនូររថយន្តក្នុងក្ដីស្រមៃសម្រាប់ថ្ងៃអនាគត លក្ខខណ្ឌនៃអាយុកុមារដែលអាចចូលរួមបានមាន ក្រោមអាយុ ៨ឆ្នាំ, អាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ និងអាយុ ១២ឆ្នាំ ដល់ ១៥ឆ្នាំ។ ការប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃ នឹងត្រូវបានទទួលការវាយតម្លៃនិងជ្រើសរើសស្នាដៃដែលល្អផ្ដាច់គេដើម្បីយកទៅប្រកួតប្រជែងស្នាដៃគំនូររបស់កុមារមកមកពីជុំវិញពិភពលោកនៅប្រទេសជប៉ុន។
លោក ឧកញ៉ា គង់នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឲ្យដឹងថា ការប្រកួតគំនូររថយន្តក្នុងក្តីស្រមៃរបស់ក្រុមហ៊ុន តូយ៉ូតា នេះ ដើម្បីផ្ដល់ឱកាសឲ្យប្អូនៗជំនាន់ក្រោយដែលមានភាពប៉ិនប្រសព្វក្នុងការគូរគំនូរ អាចបញ្ចេញនូវសមត្ថភាព គំនិតច្នៃប្រឌិត តាមក្ដីស្រមៃរបស់ពួកគេដើម្បីចូលរួមលើកកម្ពស់សារៈសំខាន់នៃសិល្បៈគំនូរ។
ជយលាភីមានរង្វាន់លេខ ១ ដល់ លេខ ៣ តាមប្រភេទអាយុនីមួយៗ នឹងទទួលបានមេដៃហើយគំនូរដែលទទួលបានជយលាភីនឹងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកនៅប្រទេសជប៉ុន។ ការប្រកួតនេះនឹងត្រូវប្រកាសជ័យលាភី ថ្នាក់ជាតិ នៅអំឡុង ខែមីនា ឆ្នាំ ២០១៨ និងជ័យលាភីថ្នាក់ពិភពលោក នៅខែសីហា ឆ្នាំ ២០១៨។
អ្នកឈ្នះមេដាយ នឹងត្រូវទទួលបាននូវដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនរយៈពេល៥ថ្ងៃ ៤យប់ ជាមួយនឹងអាណាព្យាបាល ១រូប (ម្ដាយ ឪពុក ឬអាណាព្យាបាលស្របច្បាប់) ការប្រកួតប្រជែងរថយន្តក្នុងក្ដីស្រមៃនេះបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ហើយនេះជាលើកទី ៨ហើយដែលប្រទេសកម្ពុជាយើងធ្វើការប្រកួតប្រជែង ។
ការប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃរបស់តូយ៉ូតា កុមារាកុមារីកម្ពុជាក៏អាចផ្ញើស្នាដៃគំនូរដែលបានគូរនៅផ្ទះមកចូលរួមប្រកួតប្រជែងបានផងដែរ។ កាលបរិច្ឆេទឈប់ទទួលគឺនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០១៨។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អត្ថបទបន្ទាប់៖