- 2017-12-12 01:58:57
- ព័ត៌មាន
Spotify រកបានដៃគូថ្មី ល្មមឲ្យ Apple និង Google ខ្លាចរអា
- 2017-12-12 01:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spotify រកបានដៃគូថ្មី ល្មមឲ្យ Apple និង Google ខ្លាចរអា
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតកម្មវិធីតន្ត្រី Spotify បានចាប់ដៃសហការជាមួយក្រុមហ៊ុនយក្សប្រទេសចិន Tencent ក្នុងគោលបំណងផ្លាស់ប្ដូរការទិញភាគហ៊ុនពីគ្នាទៅវិញទៅមក។ នៅរបាយការណ៍មួយកាលពីថ្ងៃសុក្របានចុះផ្សាយ ក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតមួយនេះ នឹងទិញភាគហ៊ុនមួយផ្នែកធំពី Tencent Music Entertainment ដោយចំណាយជាសាច់ប្រាក់។
នាយកប្រតិបត្តិ Spotify លោក Daniel Ek បានថ្លែងថា "វាជាទំនាក់ទំនងដ៏សំខាន់មួយរវាងក្រុមហ៊ុនមាតិកាតន្ត្រីល្បីទាំង ២ ក្នុងលោក ដែលនេះនឹងផ្តល់ផលចំណេញទាំងសងខាងពីកំណើតនៃការផ្សាយផ្ទាល់ចម្រៀងជុំវិញពិភពលោក"។
រំឭកថា Tencent ជាក្រុមហ៊ុនធំបំផុតក្នុងប្រទេសចិន មានសក្តានុពលលើការផ្គត់ផ្គង់អ៊ីនធឺណិត ដោយធ្លាប់បានបង្កើតកម្មវិធី WeChat ផ្ទុះការចាប់អារម្មណ៍ពីប្រជាជនក្នុងស្រុក ខណៈ Google, Twitter និង Facebook ពុំមានឱកាសខ្ពស់ហក់ចូលទីផ្សារប្រទេសនេះឡើយ។ បើ Spotify មាន Tencent ជាខ្នងបង្អែក ទំនងជាស្រវាបានឱកាសច្រើនក្នុងការហូរចូលទៅក្នុងទីផ្សារយក្សមួយនេះ។
កន្លងទៅ Spotify ពុំមានអ្នកប្រើប្រាស់ក្នុងប្រទេសចិនឡើយ ខណៈទីផ្សារសកលគិតត្រឹមខែកក្កដា មាន Subscriber ប្រមាណ ៦០ លាននាក់ និង ១៤០ លាននាក់ប្រើប្រាស់ជាប្រចាំ ដោយអាចស្តាប់ចម្រៀងបានជាង ៣០ លានបទ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: