• 2017-12-12 04:00:34
  • ព័ត៌មាន

បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT ត្រូវ​ហ៊ាន​លិឍ​អំបិល​ ៣ ទៅ ៥ ឆ្នាំ

  • 2017-12-12 04:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ពិសោធន៍​ក្រោយ​ចូលរួម Barcamp tech talk សំរាប់​អ្នក​ត្រៀម​ចាប់ផ្តើម business

១) សហគ្រិន​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ហើយ​អាច​សរសេរ​វា​ឡើង​ឲ្យ​ចេញ​ជា​ផែនការ​អាជីវកម្ម។

២) ត្រូវ​មាន​យុទ្ធសាស្ត្រ​ឲ្យ​បាន​ល្អ​ក្នុង​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ ដោយ​យ៉ាង​ហោច​ណាស់​ត្រូវ​អាច​រស់រាន​បាន​ចន្លោះ​ពី ៣ ទៅ ៥ ឆ្នាំ បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT។

៣) ត្រូវ​មាន​ក្រុមការងារ​ដោយ​ឈរ​លើ​ចក្ខុវិស័យ​រួម ប្រកប​ដោយ​ការ​តាំងចិត្ត និង​ប្តូរផ្តាច់។

៤) ត្រូវ​មាន​អ្នក​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​ទៅ​លើ បច្ចេកវិទ្យា​ដែល​ក្រុម​ខ្លួន​កំពុង​តែ​ប្រើប្រាស់ និង​អភិវឌ្ឍន៍។

៥) ឆ្លង​តាម​បទពិសោធន៍​សហគ្រិន​មុនៗ គាត់​សង្កេត​ឃើញ​ថា វិស័យ ICT កំពុង​តែ​ផ្ទុះ​ឡើង​ហើយ តែ​ខ្វះ​អ្នក​ជំនាញ​ពិតប្រាកដ​នៅ​ក្នុង​ស្រុក​ខ្មែរ ព្រោះ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬ​គ្រាន់​តែ​សរសេរ​កម្មវិធី​កំព្យូទ័រ និង​ទូរសព្ទ​សម្រាប់​ដូរ​បាយ​តែ​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​ជំនាញ​កម្រិត Software Engineer ឬ Software Architect ឡើយ (គ្រាន់​តែ​ជា​កម្មករ IT)។

៦) បើ​មាន​ចំណុច​ទាំង ៥ ខាង​លើ​ហើយ សហគ្រិន​ដែល​ចង់​ចាប់​ផ្តើម​អាជីវកម្ម និង​ខ្វះ​ហិរញ្ញវត្ថុ អាច​ទៅ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ក្រុម Investor បាន​ព្រោះ​ពួកគាត់​មាន​លុយ និង​ចង់​វិនិយោគ​ជាមួយ​សហគ្រិនថ្មីៗ វ័យ​ក្មេង​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់។

អត្ថបទ៖ រក្សា

មតិយោបល់