- 2017-12-06 03:32:51
- ព័ត៌មាន
Mazda ប្រកាសបញ្ចេញបច្ចេកវិទ្យា SkyActive បំពាក់លើរថយន្តស៊េរីក្រោយៗ
- 2017-12-06 03:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ប្រកាសបញ្ចេញបច្ចេកវិទ្យា SkyActive បំពាក់លើរថយន្តស៊េរីក្រោយៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazda បានណែនាំពីបច្ចេកវិទ្យា SkyActive ជំនាន់ចុងក្រោយ សម្រាប់បំពាក់លើរថយន្តលក្ខណៈគ្រួសារ។
លោក Susumu niinai អ្នកគ្រប់គ្រងទូទៅការិយាល័យផ្នែកអាជីវកម្មរបស់ Mazda ប្រចាំតំបន់អាស៊ាន បានធ្វើសន្និសីទកាលពីរសៀលម្សិលមិញនេះ ដើម្បីបង្ហាញពីរបកគំហើញនៃបច្ចេកវិទ្យា SkyActive ដែលនឹងបំពាក់លើរថយន្តស៊េរីក្រោយៗរបស់ Mazda។
លោកឲ្យដឹងថា បច្ចេកវិទ្យា SkyActive ជំនាន់ថ្មី ធ្វើឲ្យរថយន្តមានសន្ទុះខ្លាំង កាត់បន្ថយការបញ្ចេញជាតិពុលទៅបរិយាកាស។ បច្ចេកវិទ្យានេះ ក៏ផ្ដោតលើការរចនាលើតួរថយន្តទាំងមូលដូចជាកម្លាំងម៉ាស៊ីន រូបរាង និងសន្សំសំចៃប្រេងឥន្ធនៈ បើធៀបស៊េរីរថយន្តបែបលក្ខណៈគ្រួសារដទៃទៀត។
បច្ចេកវិទ្យា SKYACTIV បានបំពាក់ជាមួយរថយន្ត Mazda ជាច្រើនម៉ូដែលដូចជា Mazda MX-5, Mazda 2, Mazda 3, Mazda 6, Mazda CX-5, Mazda CX-9 & Mazda CX-3 ។
បច្ចេកវិទ្យារបស់ SKYACTIVE ត្រូវបានទទួលការកោតសរសើរចំពោះភាពរហ័សជាមួយការបើកបរ និងចំណាយសាំងតិច។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ត៖