
- 2017-12-02 07:42:00
- ព័ត៌មាន
ទូរសព្ទបត់បាន W2018 រូបរាងបុរាណបន្តិចមែន តែតម្លៃលើស ២ ០០០ ដុល្លារ
- 2017-12-02 07:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទបត់បាន W2018 រូបរាងបុរាណបន្តិចមែន តែតម្លៃលើស ២ ០០០ ដុល្លារ
ចន្លោះមិនឃើញ
កាលពីពាក់កណ្ដាលខែវិច្ចិការកន្លងទៅ Samsung បានប្រកាសថានឹងចេញទូរសព្ទអាចបត់បាន មកដល់ពេលនេះ Samsung និងក្រុមហ៊ុន China Telecom ពិតជាបានបញ្ចេញវាមកពិតមែន ដែលជាទូរសព្ទដើរដោយ Android អាចបត់បាន មានអេក្រង់ Touchcreen ទាំងមុខក្រោយ ឯចំណែកកាមេរ៉ាមានសមត្ថភាពអាចថតបានច្បាស់ជាងស្មាតហ្វូនផ្សេងៗទៀតផង។
ទូរសព្ទបត់បាន W2018 នេះជាស៊េរីដែលជាផលិតមកដើម្បីគម្រប់ខួប ២៥ ឆ្នាំរបស់ Samsung ដែលបានឈានជើងចូលទីផ្សារប្រទេសចិន។
W2018 នេះវានឹងប្រែក្លាយជាស្មាតហ្វូនបត់ កម្លាំងម៉ាស៊ីនកប់ប្រចាំឆ្នាំ ២០១៧ ដោយមានបំពាក់មុខងារ Iris Scanner ព្រមទាំងបច្ចេកវិទ្យាស្កេនខ្ចៅដៃ បំពាក់បន្ទះឈីប Snapdragon 835 បូកផ្សំ RAM ៦GB និងអង្គផ្ទុកទិន្នន័យ ១២៨GB។ ដំណើរការលើ Android Nougat ចេញពីប្រអប់ស្រាប់ មានអេក្រង់មិនធំពេកត្រឹម ៤.២ អ៊ីញ កម្រិត FullHD។
ដោយមានកាមេរ៉ាមួយគ្រាប់ខាងក្រោយទំហំ ១២MP Aperture F១/៥ មានមុខងារទប់លំនឹង OIS និងកាមេរ៉ាមុខ ៥MP បើថតវីដេអូវិញឡើងដល់ 4K ក្នុងល្បឿន 30fpsឯណោះ ដែលធ្វើឲ្យស្មាតហ្វូនល្មមៗសុំខ្មាស។
W2018 ថាមពលថ្មមានទំហំ ២,៣០០mAh មានតែខ្មៅមួយពណ៌គត់ និងបំពាក់មុខងារពិសេសបន្ថែម រួមមាន AI, Bixby ដោយជំនួយពីប៊ូតុងចំហៀង មិនចាញ់ Galaxy S8 ដោយដាក់លក់ តម្លៃផ្លូវការ ២ ៤០០ ដុល្លារ (ព្រោះវាជាផលិតមានកំណត់ សម្រាប់គម្រប់ខួប ២៥ ឆ្នាំប៉ុណ្ណោះ)៕
អានបន្ត៖