• 2017-12-01 01:48:23
  • ព័ត៌មាន

មូលហេតុ​ពីរ​ ទើបទូរសព្ទ​ Android ថត​មិនឈ្នះ iOS លើកម្មវិធី Snapchat

  • 2017-12-01 01:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​ស្មាតហ្វូន Android ភាគ​ច្រើន ដែល​ធ្លាប់​ប្រើប្រាស់​កម្មវិធី Snapchat ប្រាកដ​ជា​ធ្លាប់​កត់​សម្គាល់​ឃើញ​ថា​គុណភាព​រូប​ដែល​ផ្ដិត​លើ​ស្មាតហ្វូន​ Android ចាញ់​ដាច់​ធៀប​នឹង​រូប​ផ្ដិត​លើ​ពពួក​ឧបករណ៍ iOS។

មាន ២ ចំណុច ដើម្បី​បកស្រាយ​ចម្ងល់នេះ​

+ឧបករណ៍ Android និង iOS:

គិត​តាំង​ពី​ឆ្នាំ ២០០៨ មក​ទល់​ពេល​បច្ចុប្បន្ន​ឧបករណ៍ iOS មាន​ត្រឹម ១៧ ម៉ូដែល​ខុសៗ​គ្នា​តែ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​បើ​ក្រឡេក​ទៅ​មើល​ពពួក Android មាន​រាប់​រយ​ម៉ូដែល​ចេញ​លក់​នៅ​លើ​ទីផ្សារ ហើយ​សុទ្ធ​សឹង​តែ​ភាគ​ច្រើន​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ផ្សេង​ពី​គ្នា​ទាំង​ស្រុង។

កត្តា​ធ្វើ​ឲ្យ​ Developer ចាប់​អារម្មណ៍​លើ iOS ខ្លាំង​ជាង Android ព្រោះ​ពួក​គេ​មិន​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន ដើម្បី​សម្រួល​ដំណើរការ​កម្មវិធី​ឲ្យ​គាំទ្រ​លើ​ម៉ូដែល iPhone ណា​មួយ​ឡើយ ខុស​ពី ពពួក​ស្មាតហ្វូន Android ត្រូវ​បង្ខំ​ចិត្ត​វិស្វករ​កម្មវិធី ឲ្យ​បោះបង់​ចោល​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ធំ។​

+ហេតុ​អ្វី​គុណភាព​រូប​លើ Android អន់​ជាង iOS?

មិន​ទាក់ទង​នឹង​គុណភាព​កាមេរ៉ា​ឬ​សមត្ថភាព​កម្រិត​បង្ហាញ​នៃ​អេក្រង់​អ្វី​ឡើយ ជា​ទូទៅ iOS ប្រើ​ផ្នែក​គ្រឿង​កាមេរ៉ា​សុទ្ធ​សាធ​ដើម្បី​ផ្ដិត​រូប​លើ Snapchat នូវ​កម្រិត Full-Resolution ដោយឡែក Android វិញ ប្រើ​ត្រឹម Screen Capture តាម​រយៈ​មធ្យោបាយ​នៃ Viewfinder-Screenshot ប៉ុណ្ណោះ។

ការ​ធ្វើ​បែប​នោះ​ព្រោះ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់ Developer មិន​ចាំ​បាច់​បង្កើត​ទម្រង់​កម្មវិធី​ឲ្យ​គាំទ្រ​ម៉ូដែល​ណា​មួយ​ឡើយ ផ្ទុយ​ទៅ​វិញ​គាំទ្រ​បាន​ទាំង​អស់ ព្រោះ​ឆ្លង​កាត់​មុខងារ Screen Capture ដែល​ជា​ស្វ័យប្រវត្តិ វា​អាច​ដឹង​ពី​ទំហំ​នៃ​ឧបករណ៍​ណា​មួយ​រួច​ស្រេច​មក​ហើយ។​

យ៉ាងណាមិញ​ម៉ូដែល​ស្មាតហ្វូន​ស៊េរី​ក្រោយ​មួយ​ចំនួន មាន​ដូច​ Google Pixel 2 ចំពោះ Snapchat អនុញ្ញាត​ឲ្យ​ប្រើ​ផ្នែក​គ្រឿង​កាមេរ៉ា​ដើម ក្នុង​ការ​ផ្ដិត​យក​រូបភាព​និង​វីដេអូ ម្ល៉ោះ​គុណភាព​បង្ហាញ​ចេញ​មក​ពេល​ខ្លះ​សឹង​តែ​ល្អ​ជាង iOS ទៅ​វិញ។​​​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

​. Apple បង្កើត​គណនី​ YouTube ថ្មី​បង្រៀន​អ្នក​ទើប​ប្រើ​ iPhone

. ទូរសព្ទ​ពិសេស​ ផលិត​មាន​កំណត់​​ បានសម្រាប់នារី​ឆ្លាត​វៃ

ប្រភព៖ idropnews ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់