- 2017-11-30 09:05:35
- ព័ត៌មាន
Isuzu ទើបសម្ពោធ Showroom និងកន្លែងជួសជុលរថយន្តស្តង់ដារអន្តរជាតិ
- 2017-11-30 09:05:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Isuzu ទើបសម្ពោធ Showroom និងកន្លែងជួសជុលរថយន្តស្តង់ដារអន្តរជាតិ
ចន្លោះមិនឃើញ
ខេ (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលសិទ្ធចែកចាយផ្ដាច់មុខឡាន ISUZU នៅកម្ពុជា បានធ្វើពិធីសម្ពោធអគារតាំង និងមជ្ឈមណ្ឌលសេវាកម្មជួសជុលរថយន្តដឹកទំនិញ ISUZU Truck ប្រភេទស្រាល និងធ្ងន់ កម្រិតស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា កាលពីព្រឹកមិញនេះ ដោយមានវត្តមានឯកឧត្ដម តូច ចាន់កុសល រដ្ឋមន្ត្រីស្ដីទីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមហ៊ុន ខេ (ខេមបូឌា) បានថ្លែងថា៖ "ការសម្ពោធនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការតាំងចិត្តរយៈពេលវែងរបស់យើងក្នុងទីផ្សារកម្ពុជា ជាមួយអតិថិជនយើង តាមរយៈការផ្ដល់រថយន្តគុណភាពខ្ពស់ និងសេវាកម្មកាន់តែល្អ"។
ISUZU មានវត្តមានជាផ្លូវការនៅកម្ពុជាអស់រយៈពេល ៨ឆ្នាំមកហើយ ដោយផ្ដោតលើរថយន្ត ISUZU D-MAX Pick-Up រហូតដល់ ២០១១ ទើបនាំរថយន្តប្រភេទដឹកទំនិញចូល។
លោក ជូន ម៉ុតុគី អគ្គនាយកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកផ្នែកសេវាកម្មក្រោយការលក់របស់ ISUZU បានបន្ថែមថា៖ "ទោះបីទីផ្សាររថយន្តដឹកទំនិញបានគ្របដណ្ដប់ដោយឡានជជុះ តែយើងក៏មើលឃើញពីតម្រូវការឡានថ្មី និងសេវាកម្មក្រោយពេលលក់ក្នុងទីផ្សារកំពុងកើនឡើងផងដែរ"។
ISUZU ក៏មានប្រូម៉ូសិនពិសេសសម្រាប់អ្នកទិញ ឬកក់ចាប់ពីថ្ងៃទី១ ធ្នូ ២០១៧ ដល់ ៣១ មករា ២០១៨ នឹងទទួលបានការប្ដូរប្រេងម៉ាស៊ីនឥតគិតថ្លៃសម្រាប់ចម្ងាយ ១០ ០០០គីឡូម៉ែត្រ ការបង្ហាត់បង្រៀនមូលដ្ឋានគ្រឹះរថយន្ត ព្រមទាំងអាចយករថយន្តដឹកទំនិញគ្រប់ម៉ូដែលមកពិនិត្យឥតគិតថ្លៃ និងមិនគិតថ្លៃកម្លាំងពលកម្មប្ដូរប្រេងម៉ាស៊ីន៕