• 2017-11-30 03:04:50
  • ព័ត៌មាន

Range Rover SVAutobiography ស៊េរី​ ២០១៨ ​ប្រណិត​មិន​ចាញ់ Rolls-Royce

  • 2017-11-30 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ LA Autoshow រថយន្ត​ Range Rover SVAutobiography ស៊េរី​ ២០១៨ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​សរសើរ​មិន​ដាច់​ពី​មាត់​ ដោយ​សារ​តែ​មាន​ភាព​ប្រណិត​ មិន​ចាញ់​រថយន្ត​ Rolls-Royce ប៉ុន្មាន​ឡើយ។

រូបរាង​ខាង​ក្រៅ​សាមញ្ញ​ ប៉ុន្តែ​នៅ​ខាង​ក្នុង​មាន​បំពាក់​មុខងារ​ពិសេសៗ​ដូច​ជា​​កៅអី​ម៉ាស្សា​កម្ដៅ​សាច់​ដុំ, មាន​កន្លែង​សម្រាប់​សណ្ដូក​ជើង ដែល​បង្កប់​​ប្រព័ន្ធ​កម្ដៅ​សាច់​ដុំ​កំភួន​ជើង​សម្រាប់​កៅអី​អង្គុយ​ខាង​ក្រោយ បូក​រួម​នឹង​ប្រព័ន្ធ​កម្សាន្ត​​ដែល​មាន​អេក្រង់​ទំហំ​ ១០ អ៊ីញ​ចំនួន​ពីរ។

នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ទូរ​ទឹកកក​តូច​មួយ​អាច​រក្សា​ទុក​ស្រា​ក្រហម​ ឬ ស្រា​សាំប៉ាញ​បាន​ពីរ​ដប, ​ហើយ​នៅ​ចំ​កណ្ដាល​​កៅអី​អង្គុយ​ខាង​ក្រោយ​មាន​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បញ្ជា​លើ​មុខងារ​ជា​ច្រើន។

ត្បិត​ថា​ជា​រថយន្ត​ SUV ដ៏​ប្រណិត​មែន​ ប៉ុន្តែ​ Range Rover SVAutobiography អាច​បើក​ Off-Road បាន ដោយ​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​ផ្លូវ​គ្រប់​ប្រភេទ។ ម៉ាស៊ីន​រថយន្ត​មាន​ចំណុះ​ ៥ លីត្រ​ ស៊ីឡាំង​ V8 កម្លាំង​ ៥៥៧ សេះ ដែល​អាច​ស្ទុះ​ពី​ ០ – ១០០ គ.ម/ម៉ ប្រើ​ពេល​ ៥,២ វិនាទី​ប៉ុណ្ណោះ។

ប្រណិត​ភាព​ដែល​បង្ហាញ​ខាង​លើ​នេះ​​ធ្វើ​ឲ្យ​តម្លៃ​របស់​ Range Rover SVAutobiography ឆ្នាំ​ ២០១៨ មាន​ចាប់​ពី​ ២០៨ ៨៩៥ ដុល្លារ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក ដោយ​នឹង​មាន​លក់​នៅ​ដើម​ឆ្នាំ​ក្រោយ៕​​​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់