• 2017-11-29 01:45:52
  • ព័ត៌មាន

ពិព័រណ៌​រថយន្ត-ម៉ូតូ​ Motor Expo នៅ​ថៃ​ឆ្នាំនេះ​ តិចជាង​ឆ្នាំ​មុន​

  • 2017-11-29 01:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ​ Motor Expo លើក​ទី ៣៤ នៅ​ប្រទេស​ថៃ ដែលប្រមូលផ្តុំដោយ​ម៉ាក​រថយន្ត​ទំនើប​​ជុំវិញ​ពិភពលោក​ នឹងធ្វើ​ឡើង​ នៅថ្ងៃ​ទី ៣០ វិច្ឆិកា​ដល់​ថ្ងៃ​ទី ១១ ធ្នូ​ ខាង​មុខ​ ដោយ​​មាន​យីហោ​​រថយន្ត​ទំនើបៗ​ និង​ម៉ូតូ​ឡូយៗ​កប់​ស៊េរី​ច្រើន​ជាង ៤០ ម៉ាក​ផ្សេង​គ្នា​​ចូលរួម​។

Motor Expo កាល​ពី​ឆ្នាំ​ ២០១៦ (Lexus IS 300h)

Motor Expo លើក​ទី ៣៤ ឆ្នាំ ២០១៧ ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ថ្មី​មួយ​ទៀត​គឺ​ "យាន​យន្ត​ថ្មី...ធ្វើ​ឲ្យ​ក្តី​សុបិន្ត​ដ៏​វែង​ឆ្ងាយ​អាច​ក្លាយ​ជា​ការ​ពិត"។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Kwanchai Paphatphong ប្រធាន​​​​ដឹកនាំ​រៀបចំ​ពិព័រណ៍​រថយន្ត​របស់​ថៃ​។

មាន​ក្រុមហ៊ុន​​រថយន្ត​ ៣០ និង​ម៉ូតូ​ទំនើបៗ​ ១៨ សរុប​ ៤៨​ ​ម៉ាក នឹង​ចូល​រួម​ពិព័ណ៌​នៅ​ឆ្នាំនេះ​។ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ចំនួន​តិច​ជាងបន្តិច​ ពោល​គឺ Motor Expo 2016 មាន​យាន​យន្ត​សរុប​ជាង ៥៥ ដោយ​រថយន្ត​មាន​ចំនួន ៣៦ ក្រុមហ៊ុន ឯ​ម៉ូតូ ១៩ ម៉ាក។

Motor Expo កាល​ពី​ឆ្នាំ​ ២០១៦ (lamborghini)

#ម៉ាក​រថយន្ត​ទំនើបៗ​ទាំង ៣០ ដែល​នឹង​​បង្ហាញ​​ខ្លួន​​មាន៖

  • ASTON MATIN
  • AUDI
  • BMW
  • BENTLEY
  • BRG
  • CHEVROLET
  • FORD
  • FOTON
  • HYUNDIA
  • ISUZU
  • JAGUAR(LAND ROVER)
  • KIA
  • LEXUS
  • MASERATI
  • MERCEDES-BENZ
  • MITSUBISHI
  • MAZDA
  • MG
  • MINI
  • NISSAN
  • PORSCHE
  • RAYTTLE
  • ROLLS-ROYCE
  • SUZUKI
  • SUBARU
  • TOYOTA
  • THAINA
  • TATA
  • VOLVO
Motor Expo កាល​ពី​ឆ្នាំ​ ២០១៦ (GPX)

#ដោយ​ឡែក​សម្រាប់​ម៉ាក​ម៉ូតូ​ទាំង ១៨ ម៉ាក​មាន៖

  • HONDA
  • TRUMP
  • KTM
  • HARLEY DAVISION
  • DUCATI
  • ROYAL ENFIRLD
  • KAWASAKI
  • VESPA
  • APRILLA
  • YAHAMA
  • GPX
  • UDA
  • RYUKA
  • BENELLI
  • MOTO PARILLA
  • LIFAN
  • H-SEM MOTOR
  • SUZUKI

"កុំ​ភ្លេច​តាមដាន​ការ​ផ្សាយ​ផ្ទាល់​ពី​ម៉ាក​យានយន្ត​ទំនើបៗ​កប់​ស៊េរី​នៅ Motor Expo ពី​ប្រទេស​ថៃ លើ​ទំព័រ​ហ្វេសប៊ុក Sabay News Technology ទាំងអស់​គ្នា។

អត្ថបទ៖ រក្សា

មតិយោបល់