- 2017-11-27 12:23:46
- ព័ត៌មាន
យន្តហោះអគ្គិសនី អាចលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ
- 2017-11-27 12:23:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះអគ្គិសនី អាចលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ
ចន្លោះមិនឃើញ
ដ្បិតតែយន្តហោះធ្វើដំណើររយៈពេលវែង តែវាក៏ទាមទារឱ្យមានការរំភាយតិចពីការហោះហើរ ដែលគណៈកម្មការអឺរ៉ុបលើកឡើងថាជាប្រភពមួយក្នុងចំណោមប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់លឿនបំផុត ។
លោក Peter Palensky មកពីសកលវិទ្យាល័យ Delft University of Technology ក្នុងប្រទេសហូឡង់ប្រាប់សារព័ត៌មាន CNBC ថា តាមរយៈការវិវត្តបច្ចេកវិទ្យាថ្មីៗក្រុមអ្នកស្រាវជ្រាវបានរកឃើញថា យន្តហោះអគ្គិសនីនឹងអាចកើតមាននាពេលអនាគត ។ លោក Palensky បន្តថា វានឹងក្លាយជាការពិតក្នុងអនាគតនៅមិនឆ្ងាយប៉ុន្មានទេ ខណៈពួកគេមានយន្តហោះទម្ងន់ស្រាលបំផុតដែលពិសោធពីអង្គការ NASA ។
ដោយឡែកនៅប្រទេសអាល្លឺម៉ង់ e-Genius ដែលជាយន្តហោះអគ្គិសនីកៅអីពីរបានត្រួសត្រាយផ្លូវក្នុងឧស្សាហកម្មយន្តហោះអគ្គិសនីក្នុងការសិក្សាស្រាវជ្រាវពីការផលិតយន្តហោះមានថាមពលស្អាតគ្មានជាតិពុល ។ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ University of Stuttgart បានរៀបរាប់ថាសមត្ថភាពរបស់ e-Genius ខ្ពស់លើសពីការគិតដែលអាចធ្វើដំណើរផ្លូវឆ្ងាយបាន ។
លោក Andreas Strohmayer មកពីវិទ្យាស្ថានឌីហ្ស៊ាញយន្តហោះរបស់សកលវិទ្យាល័យ Stuttgart និយាយថា e-Genius គឺជាយន្តហោះអគ្គិសនីពេញលេញដែលអាចធ្វើដំណើរបាន ២៧០ គីឡូម៉ែត្រក្នុង១ម៉ោង ៕