• 2017-11-27 07:08:59
  • ផលិតផលថ្មី

Tesla Roadster​ មិន​ទាន់​មាន​លុយ មើល​សិន​​ក៏​បាន​ ជា​​រថយន្ត​អគ្គិសនី​ល្បឿន​លឿន​ផុត​លេខ

  • 2017-11-27 07:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ឈាន​មុខ​របស់​អាមេរិក​ ​គឺ​ ​Tesla​ ​ទើប​បាន​បញ្ចេញ​ម៉ូដែល​ថ្មី​ ​Roadster​ ​ដែល​ជា​រថយន្ត​អគ្គិសនី​ ​ល្បឿន​លឿន​ ​និង​ជាន់​ស្ទុះ​ជាង​គេ​បំផុត​សម្រាប់​ទីផ្សារ​បច្ចុប្បន្ន។

មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​១,៩​ ​វិនាទី​ ​ហើយ​មាន​ល្បឿន​អតិបរមា​ ​៤០២​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ Tesla Roadster​ ​ក៏​ជា​រថយន្ត​អគ្គិសនី​កាន់​ភ្លើង​ជាង​គេ​ ​ដែល​ពេល​មាន​ថាមពល​ពេញ​ ​គឺ​អាច​បើកបរ​ជា​មួយ​ល្បឿន​លឿន​ក្នុង​រយៈ​ចម្ងាយ​ ​១ ០០០​ ​គីឡូម៉ែត្រ។

រាង​ស៊ីវិល័យ​ ​បើក​លឿន​មិន​ចាញ់​ខ្យល់​ ​អាច​បើក​ដំបូល​ ​មាន​កៅអី​ពីរ​ ​អម​ដោយ​យ៉ាន់​ ​និង​កង់​ស្ព័រ​ ​Tesla Roadster​ ​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ​ ​២០២០​ ​ជា​មួយ​តម្លៃ​ ​២៥​ ​ម៉ឺន​ដុល្លារ​ ​សម្រាប់​ម៉ូដែល​ ​១ ០០០​ ​គ្រឿង​ដំបូង​ ​និង​តម្លៃ​ ​២០​ ​ម៉ឺន​ដុល្លារ ​សម្រាប់​ម៉ូដែល​ចេញ​ពេល​បន្ទាប់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

មតិយោបល់