- 2017-11-24 08:43:59
- ព័ត៌មាន
រថយន្តស្ព័រកូនកាត់ BMW 1 Series ដ៏ទាក់ទាញមានលក់នៅខ្មែរហើយ
- 2017-11-24 08:43:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តស្ព័រកូនកាត់ BMW 1 Series ដ៏ទាក់ទាញមានលក់នៅខ្មែរហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន BMW Group Asiaនិង ក្រុមហ៊ុន Premium Auto Imports បានបញ្ចេញនូវម៉ូឌែលរថយន្ត BMW 118i M Sport ស៊េរី 2018 ជាប្រភេទរថយន្តធុនតូចបានបំពាក់ជាមួយប្រព័ន្ធវិលកង់ក្រោយ ប្រើប្រព័ន្ធប្រតិបត្តិការ iDrive ជំនាន់ថ្មី។
រយថន្ត BMW 118i M Sport ស៊េរី 2018 មានលក្ខណៈពិសេសដូចខាងក្រោម៖
ការរចនារូបរាង៖ ខ្សែបន្ទាត់រចនាលើផ្ទៃរថយន្តថ្មី ប៉ាណាមុខប្លែកជាងមុន គម្របក្បាលឡានវែង និងរាងខាងក្រោយបែបស្ព័របន្លិចចេញនូវរូបរាងដ៏ទាកទាញ។ ពណ៌ផ្ទៃខាងក្រៅថ្មី Seaside Blue និងSunset Orange បំពាក់ជាមួយកង់ទំហំ 17 អ៊ីញ (383M ) និង18 អ៊ីញ (462M) ។ ការរចនាផ្ទៃខាងក្នុង៖ ផ្ទៃខាងក្នុងនៃផ្នែកខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយនឹងផ្ទៃខ្មៅទាំងមូល ផ្នែកកណ្ដាលមានប្រព័ន្ធបញ្ជាវិទ្យុ និងម៉ាស៊ីនត្រជាក់ នៅធ្នឹមកណ្ដាលមានគម្រប់បិទកន្លែងដាក់កែវ គន្លឹះបង្អួចនៅជាប់នឹងទ្វាបានបំពាក់ស៊ុមដោយក្រូម ប្រព័ន្ធម៉ាស៊ីនត្រជាក់បញ្ចេញគ្រប់កន្លែងនៅក្នុងរថយន្ត។ ប្រើប្រព័ន្ធ iDrive អេក្រង់បញ្ជាដោយដៃនិងសំឡេង៖ ត្រូវបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ iDrive ជំនាន់ចុងក្រោយ ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចធ្វើការបញ្ជា ដំណើរការមុខងារយានយន្ត ការស្វែងរកទីតាំង និង ការកម្សាន្តផ្សេងៗយ៉ាងងាយស្រួលដោយដៃម្ខាង ប្រើប្រាស់ Touch Screen ដែលមានអេក្រង់ទំហំ 8.8 អ៊ីញ មានភាពងាយស្រួលបញ្ចូលចំណង់ជើងបទចម្រៀង ឬ លេខទូរសព្ទ និង ភ្ជាប់មកជាមួយប្រព័ន្ធ Navigation System Professionalរួមជាមួយមុខងារបញ្ជាដោយសម្លេងក៏ឆ្លាតវៃ ។
កម្លាំងម៉ាស៊ីន៖ បានបំពាក់នូវប្រព័ន្ធបញ្ជូន Steptronic 8 ជាប្រភេទម៉ាស៊ីន BMW Efficient Dynamics ប្រើសាំង ទំហំ 3 ស៊ីឡាំង បូករួមជាមួយនិងបច្ចេកវិទ្យា BMW TwinPower Turbo ។
BMW 118i M Sport ដាក់ក្នុងតម្លៃ 72,200.00 ដុល្លារ ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
ចុចអានបន្ត៖