- 2017-11-23 14:22:19
- ព័ត៌មាន
iPhone 7 នៅតែខ្លាំងលើទឹកដីអង់គ្លេសក្នុងត្រីមាសទី៣ ឆ្នាំ ២០១៧នេះ
- 2017-11-23 14:22:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7 នៅតែខ្លាំងលើទឹកដីអង់គ្លេសក្នុងត្រីមាសទី៣ ឆ្នាំ ២០១៧នេះ
ចន្លោះមិនឃើញ
តាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បង្ហាញថា Apple គឺជាប្រតិបត្តិករទីផ្សារឈានមុខគេនៅចក្រភពអង់គ្លេសដោយមាន ៣៤,៤% ក្នុងចំណែកទីផ្សារនៅត្រីមាសទី៣ ឆ្នាំ ២០១៧ នេះ ។
ដោយឡែកក្រុមហ៊ុន Samsung ស្ថិតនៅលេខពីរមាន ៣៤% ខណៈក្រុមហ៊ុនចិន Huawei លេខបីមាន ១៣% ។ ចំណែកក្រុមហ៊ុន Alcatel និង Motorola នៅចំណាត់ថ្នាក់លេខ ៤ និង ៥ មានចំណែកទីផ្សារ ៤% និង ៣% ជាបន្តបន្ទាប់ ។ ប្រភពរបាយការណ៍ដដែលនេះឱ្យដឹងថា ប្រតិបត្តិការលក់នៅទឹកដីអង់គ្លេសដូចទៅនឹងអាមេរិកពោលគឺទាំង Apple និង Samsung បានគ្រប់គ្រង២ភាគ៣ក្នុងទីផ្សារស្មាតហ្វូនអង់គ្លេស ក្នុងបរិមាណលក់ និងមានតម្លៃលក់ច្រើនជាង ៨០% ។
ទន្ទឹមគ្នានេះដែរ iPhone 7 គឺជាស្មាតហ្វូនលក់ដាច់ខ្លាំងជាងគេក្នុងទីផ្សារមាន ១៥% រីឯស្មាតហ្វូនរបស់ Samsung ដូចជា Galaxy S8 និង S8 Plus មាន ៩% និង ៦% ៕