• 2017-11-23 14:05:35
  • ព័ត៌មាន

អាជ្ញាធរ​ចុះ​ឆែក​ឆេរ ការិយាល័យ Apple នៅ​កូរ៉េ​ខាង​ត្បូង  

  • 2017-11-23 14:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ឆែក​ឆេរ ការិយាល័យ​មួយ​ចំនួន​របស់​ក្រុមហ៊ុន Apple នៅ​ទី​ក្រុង​សេអ៊ូល។ សកម្មភាព​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ Apple នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​ទូរសព្ទ iPhone X នៅ ប្រទេស​អាស៊ី​ខាង​កើត​មួយ​នេះ។  

បើ​តាម​សារព័ត៌មាន Metro មូល​ហេតុ​នៃ​ការ​ឆែក​ឆេរ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ពេល​ក្រុមហ៊ុន Apple បាន​កកាយ​រឿង​កុងត្រា​មិន​យុត្តិធម៌​មួយ​ចំនួន​ជាមួយ​នឹង​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ទាក់​ទង​នឹង​ការ​ជួសជុល​ទូរសព្ទ iPhone និង​សម្ភារៈ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​មួយ​នេះ។   បើ​យោង​តាម​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា កាល​ពី​ដើម​សប្ដាហ៍​នេះ ប៉ូលិស​ស៊ើប​អង្កេត​កូរ៉េ​ខាង​ត្បូង​បាន​ទៅ​ដល់​ទី​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន Apple ក្នុង​ប្រទេស​មួយ​នេះ ដើម្បី​សួរ​សំណួរ​ទាក់​ទង​នឹង ដំណើរ​ការ​មុខ​ជំនួញ​របស់​ក្រុមហ៊ុន នៅ​មុន​ពេល​ការ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ទូរសព្ទ iPhone X នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា​ស្អែក​នេះ។

ផលិតផល​ Apple មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​កូរ៉េ​ខាង​ត្បូង បើ​ទោះ​ជា​ប្រទេស​នេះ​ជា​លំនៅ​ឋាន​នៃ​ក្រុមហ៊ុន​ដៃ​គូ​ប្រជែង​ធំៗ ដូច​ជា Sumsung និង​ LG យ៉ាង​ណា​ក៏​ដោយ។ នៅ​ទី​នោះ ទូរសព្ទ iPhone X បាន​លក់​ដាច់​អស់​ហើយ ក្រោយ​ពេល​បើក​ឲ្យ​កុម្ម៉ង់​មុន កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​លក់​ដាច់​ច្រើន​ទៀត​នៅ​ពេល Apple ដាក់​លក់​ជា​ផ្លូវ​ការ​នូវ​ទូរសព្ទ​ម៉ូដែល​នេះ​នៅ​ថ្ងៃ​ស្អែក៕

ប្រភព៖ Metro ប្រែសម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី