- 2017-11-14 04:11:08
- ផលិតផលថ្មី
Audi A8 ឆ្នាំ ២០១៨ មិនត្រឹមម៉ាស៊ីនខ្លាំង អាចបញ្ជាតាមស្មាតហ្វូនបានទៀត
- 2017-11-14 04:11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Audi A8 ឆ្នាំ ២០១៨ មិនត្រឹមម៉ាស៊ីនខ្លាំង អាចបញ្ជាតាមស្មាតហ្វូនបានទៀត
ចន្លោះមិនឃើញ
Audi A8 ម៉ូដែលឆ្នាំ ២០១៨ ជាប្រភេទរថយន្ត Luxury Sedan ទ្វារ ៤ សម្រាប់អ្នកដំណើរ ៥ នាក់ តែបើត្រឹមក្រោម ៤ នាក់កាន់តែល្អ ដើម្បីផ្ដល់ផាសុកភាពកម្រិតខ្ពស់ដល់អ្នកអង្គុយផ្នែកខាងក្រោយ។
ទោះជាប្រភេទ Sedan តែ Audi A8 ឆ្នាំ ២០១៨ ម៉ាស៊ីនខ្លាំង បច្ចេកវិទ្យាទំនើប និងសុវត្ថិភាពខ្ពស់។ មានម៉ាស៊ីនស៊ីឡាំង ៦ ចំណុះ ៣ លីត្រ កម្លាំង ៣៣៣ សេះ ប្រើប្រអប់លេខស្វ័យប្រវត្តិ កាត់តង់ជាមួយលេខដៃប្រភេទ Tiptronic ៨ វគ្គ រួមជាមួយនឹងប្រព័ន្ធអូសកង់ទាំង ៤ ឬគេហៅថាប៉ុង ២។
ម៉ែត្រចង្កូតដំណើរការដោយប្រព័ន្ធអគ្គិសនី ជើងក្រោមមាំ មានមុខងារការពារមិនឲ្យរថយន្តក្រឡាប់ រួមជាមួយបច្ចេកវិទ្យាចាប់ហ្វ្រាំងមិនឲ្យរថយន្តគ្រលែង (ABS) ប្រព័ន្ធកំណត់កម្ពស់រថយន្ត ប្រព័ន្ធរក្សារថយន្តឲ្យស្ថិតក្នុងគន្លងផ្លូវ និងមានបូមអេឡិចត្រូនិក ដែលជួយឲ្យរថយន្តមិនងាយរលាក់ ដើម្បីផ្ដល់ផាសុកភាព និងសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងរួមដំណើរ។
ជារថយន្តមាន Sensor ច្រើន ហើយពិសេសខុសពីរថយន្តនានា Audi A8 ម៉ូដែលឆ្នាំ ២០១៨ នេះ ពេលបត់ គឺបត់កង់ទាំង ៤ គ្រាប់ ខណៈរថយន្តទូទៅបត់តែកង់ពីខាងមុខពេលកាច់ចង្កូតប៉ុណ្ណោះ។
កាន់តែពិសេស Audi A8 ម៉ូដែលឆ្នាំ ២០១៨ នឹងហើបផ្អៀងចំហៀងរថយន្ត ប្រសិនមានឧបសគ្គសំដៅបុករថយន្តពីផ្នែកសងខាង។
តម្លៃចាប់ផ្ដើមក្នុងទីផ្សារបរទេស សម្រាប់រថយន្ត Audi A8 ឆ្នាំ ២០១៨ នេះមានប្រមាណចាប់ពីជាង ៨ ម៉ឺនដុល្លារឡើង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖